Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារ

បានផុស

នៅ

បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានចេញយុទ្ធនាការ “មីជាតិវិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារហើយ​ នៅ​ព្រឹក​ថ្ងៃទី​ ០៨ ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ជា​ជំហាន​ដំបូង​ជាមួយ​ការបន្ថែម​នូវ​លទ្ធភាព​នៃ​ការចែក​ចាយ ជូន​អតិថិជន និង​ដៃគូ​អាជីវកម្ម ដើម្បី​ធានា​ដល់​ការផ្តល់ជូន​សេវា​កាន់តែ​ជិត និង​រហ័សដើម្បី​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ជាវ​មាន​ចំនួន​កើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង វ៉ាន់​សាក់ ប្រធាន​ធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) មាន​ប្រា​សាសន៍​ថា «​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល និង​សេវា​កាន់តែ​ខិតជិត ដល់​អ្នកប្រើប្រាស់​ផ្ទាល់​ ដែលជា​អតិថិជនព្រមជាមួយ​ដៃគូ​អាជីវកម្ម ក្នុង​លទ្ធភាព​ងាយស្រួល​រក​ជាវ មី​ជាតិ បាន​គ្រប់​ទីកន្លែង​» ។ លោក​បន្តទៀតថា «​ក្រុមការងារ​មី​ជាតិ ក៏បាន​នឹង​កំពុងធ្វើការ​បំពាក់​បន្ថែ​ម​នូវ​លទ្ធភាព​ដឹក​ជញ្ជូន និង​ក្រុមការងារ ដើម្បី​ពន្លឿន​ប្រសិទ្ធភាព​នៃ​ការ​ចែកចាយ​ឲ្យ​កាន់តែ​ក្បែរ​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់​យើង នៅតាម​ខេត្ត​ក្រុង​ផ្សេងទៀត​ផងដែរ »។

​លោក សោមនស្ស វិបុល ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​បង្ហើប​ពី​លទ្ធផល​នៃ​ចំនួន​លក់​មានការ​កើនឡើង​ជា​លំដាប់​គួរ​ឲ្យ​កត់សំគាល់​ នា​រយៈពេល​ចុងក្រោយ​នេះ ដែល​នេះ​សបញ្ជាក់​ពី​តម្រូវការ​កើនឡើង និង​ប្រជាប្រិយភាព​នៃ​មី​ជាតិ​ កាន់​តែមាន​ភាពប្រសើរ​មួយកម្រិត​ថែមទៀត ហើយ​នេះ​ជា​មូលបទ​ជំរុញ​រយៈពេល​ក្រុមហ៊ុន​ត្រូវ​បន្ថែម​ពង្រឹងសមត្ថភាព និង​លទ្ធភាព ចែកចាយ ក្នុង​បុព្វហេតុ​ជំរុញ​ការចែក​ចាយឱ្យ​កាន់តែ​លឿន និង​ខិតជិត​ក្បែរ​អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត មី​ជាតិ​ត្រូវ​បានទទួល​ការពេញនិយម​កាន់តែច្រើន​ឡើង​ពី​សំណាក់​អតិថិជន ទាំង​រសជាតិ គុណភាព និង​ទាំង​សោភ័ណភាព​ទៀតផង។

​លោក​បន្ថែមទៀតថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអស់ សូម​បន្ត​ចូលរួម​គាំទ្រ ផលិតផល​ស្នាដៃ​ខ្មែរ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក ដែលមាន​គុណភាព​ខ្ពស់ និង​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ។ ដូច្នេះ ដើម្បី​ការរីកចម្រើន​របស់​ខ្មែរ ដើម្បី​កូនចៅ​ជំនាន់​ក្រោយៗ និង​ដើម្បី​មោទកភាព​កិត្តិយស​របស់​ខ្មែរ យើង​ជា​កូន​ខ្មែរ​គួរ​គាំទ្រ និង​រួមគ្នា​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ។ យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​។ មី​ជាតិ ញ៉ាំ​ម៉េច​ក៏​ជាតិ​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម