ព័ត៌មានជាតិ
មីជាតិ ចូលរួមអប់រំផ្សព្វផ្សាយការបង្ការជំងឺគ្រុនឈាម និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មីជាតិ បានសហការជាមួយមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគមន៍ ស្តីពីការបង្ការការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែត ជូនប្រជាពលរដ្ឋ នាមូលដ្ឋាន ភូមិគោរដ្ឋាន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ, លោកអភិបាល ក្រុងសិរីសោភ័ណ, ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ ស្ថាប័នជុំវិញ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងតំណាងប្រជាពលរដ្ឋ ១០០ គ្រួសារ ។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានថ្លែងថា “រដូវវស្សាបានខិតមកដល់ មូសខ្លាក៏ចាប់ផ្តើមពងកូន ព្រមជាមួយសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី “ស្ថានភាពជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងដើមឆ្នាំ ២០២២ នេះមានចំនួនកើនឡើង បើធៀបនឹងឆ្នាំ២ ០២១ ដោយមើលឃើញពីស្ថានភាពនេះ មីជាតិ បានសម្រេចជ្រើសរើស ខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគម្រោង នៃការចូលរួមអប់រំផ្សព្វផ្សាយអំពីវិធានការ បង្ការជំងឺគ្រុនឈាម ព្រមជាមួយសកម្មភាពគាំទ្រដទៃទៀត ដើម្បីចូលរួមបញ្ចៀស អត្រាអ្នកកើតជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខេត្ត ។” លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា សូមចូលរួមសហការ ជាមួយមន្ត្រីមន្ទីរសុខាភិបាល ដែលចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត ដើម្បីកម្ចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុនឈាមឲ្យបានទាំងគ្នា នៅតាមលំនៅឋានរៀងៗខ្លួន និងសូមបងប្អូនចូលរួមសម្អាតបរិស្ថាននៅជុំវិញលំនៅឋានរបស់ខ្លួន ឲ្យមានអនាម័យល្អ ដើម្បីឈានទៅលុបបំបាត់ជម្រកមូសខ្លាពងកូន ដែលជាប្រភពចម្លងជំងឺគ្រុនឈាម ឲ្យអស់ជាស្ថាពរ។



នាឱកាសនោះដែរ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការចូលរួមឆ្លើយតបបន្ទាន់ ស្របជាមួយការអំពាវនាវរបស់ ក្រសួងសុខាភិបាលអំពីការចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នារដូវវស្សានេះ។ លោកជំទាវ បានបន្តទៀតថា ការចូលរួមសកម្មភាពនេះ ជាឆន្ទៈដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់មកកាន់មូលដ្ឋាន ដែលមានតម្រូវការចាំបាច់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមទប់ស្កាត់ និងការពារការផ្ទុះឡើងវិញនូវជំងឺគ្រុនឈាម ក្នុងខេត្តបន្ទាយមានជ័យ ។

គួរបញ្ចាក់ផងដែរថា បន្ថែមពីការចូលរួមផ្សព្វផ្សាយអំពីវិធានបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ក៏បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ នូវស្បៀងអាហារ រួមមានអង្ករ មីជាតិ ទឹកពិសាវីតាល់ មុង សាប៊ូ និងថវិកា ។ មីជាតិក៏បានពាំនាំអំណោយមីជាតិ និងវីតាល់ ជាច្រើនកេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និង មន្ទីរសុខាភិបាល ខេត្តផងដែរ។ សកម្មភាពទាំងនេះ អាចកើតឡើងបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ។ ដូច្នេះដើម្បីការរីកចម្រើនរបស់សង្គមជាតិយើង និងដើម្បីមោទកភាពកិត្តិយសរបស់ខ្មែរ សូមបន្តគាំទ្រ និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


