ព័ត៌មានអន្ដរជាតិ
WHO ប្រាប់កុំទាន់ភ័យជំងឺកូវីដក្លាយប្រភេទថ្មី
អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការភ័យខ្លាចដ៏ធំមួយចំពោះការផ្ទុះជំងឺកូវីដក្លាយពូជប្រភេទថ្មីដែលឆ្លងខ្លាំងនៅប្រទេសអង់គ្លេសដោយនិយាយថា នេះគឺជាផ្នែកធម្មតានៃការវិវត្តនៃជំងឺរាតត្បាតកូវីដ ១៩ ។
មន្ត្រីអង្គ WHO ថែមទាំងដាក់ពន្លឺវិជ្ជមានទៅលើការរកឃើញការក្លាយពូជថ្មីនៃជំងឺកូវីដដែលជំរុញឲ្យបណ្តាប្រទេសមួយចំនួនដាក់ការរឹតត្បិតការធ្វើដំណើរលើចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងដោយនិយាយថា ឧបករណ៍ថ្មីដើម្បីតាមដានវីរុសកំពុងដំណើរការ ។

លោក Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា “យើងត្រូវតែរកតុល្យភាព ។ វាមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យមានតម្លាភាព វាចាំបាច់ណាស់ក្នុងការប្រាប់ដល់សាធារណៈជននូវវិធីនេះ ប៉ុន្តែវាក៏សំខាន់ផងដែរក្នុងការនិយាយថានេះគឺជាផ្នែកធម្មតានៃការវិវត្តនៃវីរុស” ។
លោកបាននិយាយថា “ការដែលអាចតាមដានវីរុសប្រភេទនេះយ៉ាងដិតដល់ ប្រុងប្រយ័ត្ន តាមបែបវិទ្យាសាស្រ្តនៅក្នុងពេលវេលាពិតគឺជាការវិវត្តវិជ្ជមានមួយសម្រាប់សុខភាពសាធារណៈទូទាំងពិភពលោក ហើយបណ្តាប្រទេសដែលធ្វើការតាមដានប្រភេទនេះគួរតែត្រូវបានកោតសរសើរ” ។

ដោយដកស្រង់ទិន្នន័យពីប្រទេសអង់គ្លេស មន្ត្រី WHO បាននិយាយថា វីរុសថ្មីនេះគឺអាចឆ្លងខ្លាំងជាងជំងឺកូវីដ ១៩ ទៅទៀត ប៉ុន្តែមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា វាអាចសម្លាប់មនុស្សខ្លាំងជាងកូវីដនៅឡើយទេ ។
លោក Ryan បាននិយាយថា ស្របពេលប្រទេសកាន់តែច្រើនបានដាក់ការរឹតបន្តឹងលើការធ្វើដំណើរជាមួយចក្រភពអង់គ្លេសនោះ WHO ក៏កំពុងគិតគូរអំពីហានិភ័យនេះផងដែរ ។

ទន្ទឹមនោះ WHO និយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គួរតែគ្រប់គ្រងការក្លាយពូជថ្មីនៃជំងឺកូវីដនេះផងដែរ ទោះបីជាការត្រួតពិនិត្យកំពុងដំណើរការពីករណីនេះក៏ដោយ ។
បន្ថែមពីនេះ WHO ក៏បាននិយាយផងដែរថា ខ្លួនរំពឹងថានឹងទទួលបានព័ត៌មានលម្អិតបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខទៅលើផលប៉ះពាល់ដែលអាចកើតមាននៃជំងឺកូវីដក្លាយប្រភេទថ្មីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លោក បៃដិន ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍បង្ហាញទំនុកចិត្ត (មានវីដេអូ)
ចុចអាន ៖ រំភើប! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech មកដល់ប្រទេសសិង្ហបុរី ហើយ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


