Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍បង្ហាញទំនុកចិត្ត (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ មួយដូស ផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីថ្ងៃចន្ទ ទី២១ ខែធ្នូ ក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តលើសុវត្ថិភាពវ៉ាក់សាំងមុនពេលចែកចាយទ្រង់ទ្រាយនៅឆ្នាំក្រោយ ។

ក្នុងវ័យ ៧៨ ឆ្នាំលោក បៃដិន គឺស្ថិតក្នុងក្រុមហានិភ័យខ្ពស់សម្រាប់ជំងឺផ្លូវដង្ហើមដែលមានករណីឆ្លងដដ៏ខ្លាំងក្លាមួយនេះ ។

ស្ថិតក្នុងអាវយឺតពណ៌ខ្មៅហើយមូរដៃអាវឡើងនៅចំពោះមុខអ្នកសារព័ត៌មាន លោក បៃដិន បានទទួលការចាក់វ៉ាក់សាំងពីអ្នកគ្រូពេទ្យ Tabe Maseដែលជាគិលានុបដ្ឋាយិកា និងជាប្រធានសេវាសុខភាពបុគ្គលិកនៅមន្ទីរពេទ្យ Christiana ក្នុងទីក្រុង Newark រដ្ឋ Delaware ហើយរូបភាពទាំងនោះត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរ ។

បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងមួយដូសដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc លោក បៃដិន ក៏បានសរសើរដល់អ្នកជំនាញវេជ្ជសាស្រ្តថាជា “វីរបុរស” ។

លោក បៃដិន បាននិយាយថា “ខ្ញុំកំពុងធ្វើរឿងនេះដើម្បីបង្ហាញថាប្រជាជនគួរតែត្រៀមខ្លួននៅពេលដែលអាចប្រើវ៉ាក់សាំងនេះបាន ខណៈដែលប្រពន្ធរបស់លោកគឺលោកស្រី Jill Biden ក៏បានចាក់វ៉ាក់សាំងនេះផងដែរ” ។

ប៉ុន្តែលោក បៃដិន ក៏បានកត់សម្គាល់ផងដែរថា វ៉ាក់សាំងនឹងត្រូវការពេលវេលាដើម្បីប្រើប្រាស់ ហើយប្រជាជនគួរតែស្តាប់អ្នកជំនាញវេជ្ជសាស្រ្ត ហើយមិនត្រូវធ្វើដំណើរនៅថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំនាពេលខាងមុខនោះទេប្រសិនជាអាច ។

លោក បៃដិន បាននិយាយថា គាត់នឹងធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានសម្លាប់ប្រជាជនអាមេរិកជាង ៣១៥,០០០ នាក់ និងឆ្លងច្រើនជាង ១៧.៥ លាននាក់ដែលជាអាទិភាពកំពូលរបស់គាត់ នៅពេលគាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រំភើប! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech មកដល់ប្រទេសសិង្ហបុរី ហើយ (មានវីដេអូ)

ចុចអាន​ ៖ ប្រទេសមួយនៅអាហ្វ្រិកក៏រកឃើញជំងឺកូវីដ១៩ក្លាយពូជប្រភេទថ្មីដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម