ជីវិតកម្សាន្ដ
Weir បញ្ចេញឈុតផ្អែមល្ហែម អរគុណទៅគូស្នេហ៍ថ្មី ក្រោយលេចឮព័ត៌មាន លោកជិតរៀបការ
ក្រោយលេចឮនូវពាក្យចចាមអារ៉ាម Weir Sukollawat ជិតរៀបការ ម្សិលមិញនេះលោកបានបញ្ចេញរូបភាពផ្អែមល្ហែម ជាមួយនឹងប្រអប់អាហារថ្ងៃត្រង់ ដ៏គួរឲ្យស្រលាញ់ដែលមាននំសាំងវិចពីរគូ បង្ហាញដល់អ្នកគាំទ្រភ្លាមៗ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបញ្ចេញមតិមិនពិបាកស្មាន ចំពោះអ្នកធ្វើអាហារនេះមក ក្រៅពី Vicky ដែលជាគូស្នេហ៍ថ្មីថ្មោងនោះទេ ព្រោះខេបសិនដែលតួឯកប្រុសក្នុងរឿង “ពេជ្រកាត់ពេជ្រ” រូបនេះបានសរសេរយ៉ាងផ្អែមល្ហែមថា “Thanks Baby” អមដោយ Emoji មុខញញឹម និងភ្នែករាងបេះដូងថែមទៀតផង។

ទោះយ៉ាងណា អ្នកគាំទ្រគ្រប់គ្នាក៏កំពុងរង់ចាំដំណឹងល្អពី Weir ដូចគ្នា និងរង់ចាំឲ្យលោកបកស្រាយថា តើព័ត៌មានដែលថាលោកជិតរៀបការ គឺជាការពិតឬយ៉ាងណា។

គួររំលឹកដែរថា មូលហេតុដែលអ្នកគាំទ្រនៅតែសង្ស័យនិងមានមន្ទិលចំពោះតារាប្រុសរូបនេះ គឺដោយសារតែគ្រប់គ្នាបានឃើញរូបភាពដ៏គួរឲ្យស្រលាញ់ នៃដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ Weir ជាមួយនឹងគូស្នេហ៍ Nong Vicky និងម្ដាយ Ploypailin ។ រូបថតនេះត្រូវបានម្ដាយរបស់លោកបង្ហោះនៅលើ Instagram ជាមួយនឹងពាក្យថា Love You All។ ដូចគ្នានេះដែរ ស្វាគមន៍កូនស្រីថ្មីរបស់គ្រួសារ ដែលនេះគឺជាបើកបង្ហាញមុខកូនប្រសាស្រី ឬយ៉ាងណា?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយធ្លាយថា Weir ត្រៀមនឹងរៀបការឆាប់ៗ អ្នកគ្រប់គ្រងចេញមុខឆ្លើយតបភ្លាម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន