ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើសមាជិកបក្ស មិនត្រូវភ្លេចសោកនាដកម្ម និងការបាត់បង់ដ៏ធំធេង ដែលកម្ពុជាបានជួបប្រទះពីអតីតកាល
មានប្រសាសន៍ នៅក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សមាជិក-សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ក្នុងដំណើរឆ្ពោះទៅមុខមិនត្រូវភ្លេចសោកនាដកម្ម ការបែកបាក់ ការនិរាសព្រាត់ប្រាស់ និងជាការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិកម្ពុជា បានជួបប្រទះពីអតីតកាលនោះឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន រាល់សមិទ្ធផល ដែលគណបក្សសម្រេចបានជូនជាតិ ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ មានធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារបានយ៉ាងល្អ ត្រឹមត្រូវ។ ប៉ុន្តែដំណើរទៅមុខទៀត យើងមិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ ការព្រាត់ប្រាស់ និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីភាព ដើម្បីរក្សាឲ្យបាននូវសមិទ្ធផលធំៗ ដែលសម្រេចបានមកដោយលំបាកបំផុត ដោយមិនត្រូវភ្លេចខ្លួនដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតកាលពីមុន ដោយអចេតនា ឬចេតនាក្តី។

ជាមួយគ្នានោះ សម្តេចប្រធានគណបក្ស បានអំពាវនាវឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។ ជាពិសេសត្រូវអនុវត្តនូវគោលការណ៍ និងអភិក្រមនានា នៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ព្រមទាំងទទួលបាននូវការស្រឡាញ់ពីប្រជាជនជានិច្ច។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ធំនៅកម្ពុជា បានរៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ដែលពិធីនេះ ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, និងអនុប្រធានបក្សទាំង ៤រូប ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក- សមាជិកាជាច្រើនរូបទៀត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


