ព័ត៌មានអន្ដរជាតិ
ក្រោយគ្រប់គ្រងបានជាង ៨ ខែ ពេលនេះតៃវ៉ាន់រកឃើញករណីឆ្លងកូវីដក្នុងស្រុកលើកដំបូង
កោះតៃវ៉ាន់នៅថ្ងៃអង្គារ ទី២២ ខែធ្នូ នេះបានរាយការណ៍ពីករណីចម្លងជំងឺកូវីដ ១៩ ក្នុងស្រុកលើកដំបូងក្នុងរយៈពេលជាង ៨ ខែកន្លងមកនេះ ។
លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានថា ករណីចម្លងក្នុងស្រុកនេះគឺជាស្ត្រីម្នាក់ជាមិត្តភក្តិអ្នកមានករណីឆ្លងជំងឺកូវីដ ១៩ កាលពីលើកមុន ។

យោងតាមការបង្ហោះតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ពួកគេបានមានទំនាក់ទំនងតាំងពីថ្ងៃទី ៧ ខែធ្នូដល់ថ្ងៃទី ១២ ខែធ្នូ ។ នាងក៏មានទំនាក់ទំនងជាមួយមនុស្ស ១៦៧ នាក់ផ្សេងទៀតផងដែរដែលក្នុងនោះមាន ១៣ នាក់ត្រូវបានធ្វើចត្តាឡីស័ក ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) របស់តៃវ៉ាន់បានរាយការណ៍ករណីចម្លងជំងឺកូវីដ ១៩ នៅក្នុងស្រុកចុងក្រោយបង្អស់កាលពីថ្ងៃទី ១២ ខែមេសា ។
កោះនេះក៏បានរាយការណ៍ផងដែរនូវករណីនាំចូលបន្ថែមចំនួន ៣ ករណីទៀតនៅថ្ងៃអង្គារនេះ ។ ចាប់តាំងពីរោគរាតត្បាតកូវីដ ១៩ ចាប់ផ្ដើម កោះតៃវ៉ាន់បានកត់ត្រាករណីឆ្លងចំនួន ៧៧០ ករណី និងមានមនុស្សស្លាប់ ៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សេវាមួយក្នុងប្រទេស ថៃ សប្បាយកើបលុយពេលផ្ទុះកូវីដកាន់តែខ្លាំង
ចុចអាន ៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុប ៤២៧នាក់ ខណៈខេត្ត ២២ កំពុងប្រកាសអាសន្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


