ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ៖ កម្ពុជាមិនអាចបង្គាប់បញ្ជា តែមីយ៉ាន់ម៉ាអាចយកបទពិសោធន៍សន្តិភាពពីកម្ពុជាបាន
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈពេលដឹកនាំប្រតិភូចេញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី ២៩ ខែមិថុនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន មិនអាចបង្គាប់បញ្ជាទៅមីយ៉ាន់ម៉ាឲ្យអនុវត្តតាមកម្ពុជាឡើយ។ ប៉ុន្តែមីយ៉ាន់ម៉ា អាចដកបទពិសោធន៍សន្តិភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួម និងស្ថិរភាពក្នុងប្រទេសរបស់ខ្លួន។

ទាក់ទងដល់ដំណើរទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលដៅចំនួន ៣ រួមមាន៖ ១.កាត់បន្ថយអំពើហិង្សា ឬគោរពដល់ការអនុវត្តបទឈប់បាញ់, ២. បញ្ហាជំនួយមនុស្សធម៌, ៣.ការកសាងទំនុកចិត្តគ្នា ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។

សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស បានឲ្យដឹងដែរថា ដំណើរការទស្សនកិច្ច របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើកនេះ មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាល ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផល សម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គួររំលឹកថា រយៈពេល ២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ានាពេលនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយបានទទូចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិត នៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


