កីឡា
កីឡាករវៀតណាម Nguyen Quang Hai នឹងទទួលបានប្រាក់បៀវត្សជាង ២០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅលីគទី ២ បារាំង
ក្លិប Pau FC នៃលីគទី២បារាំង (Ligue 2) បានប្រកាសជាផ្លូវការ ពីការនាំចូលកីឡាករវៀតណាម Nguyen Quang Hai ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំ បន្ទាប់ពីរូបគេឆ្លងកាត់ការធ្វើតេស្តសុខភាពដោយជោគជ័យ។

កាលពីថ្ងៃទី ២៩ ខែមិថុនា ខ្សែបម្រើជម្រើសជាតិវៀតណាម Nguyen Quang Hai បានចាប់ផ្តើមក្រុមថ្មីនៅប្រទេសបារាំង។ គេនឹងទទួលបានអាវលេខ ១៩ បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព។ រយៈពេលនៃកិច្ចសន្យាមានសុពលភាពរយៈពេលលើសពី ២ ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តបន្ថែមទៀតផងដែរ។ Quang Hai នឹងចាប់ផ្តើមស៊ាំនឹងអ្វីថ្មីៗនៅក្លិបនេះ។ គេនឹងមានពេលវេលាដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មី រួមបញ្ចូលជាមួយមិត្តរួមក្រុមថ្មីជាលើកដំបូងនៅបរទេសក្នុងអាជីពថ្មីរបស់ខ្លួន។ កីឡាករវៀតណាមរូបនេះ កំពុងរៀនភាសាបារាំង និងស្នាក់នៅប្រទេសបារាំងតែម្នាក់ឯង ប៉ុន្តែគេនៅតែត្រូវការអ្នកបកប្រែក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៅ Pau។ ប្រាក់ខែរបស់ Quang Hai នៅក្លិប Pau ត្រូវបានប្រភពនិយាយថា នឹងទទួលបានប្រាក់ខែប្រចាំ ឆ្នាំប្រហែល €២០០,០០០ ទៅ ៣០០,០០០ (ប្រហែល $២១០,០០០ ទៅ $៣១៥,០០០)។

Nguyen Quang Hai កើតនៅឆ្នាំ ១៩៩៧ ធំដឹងក្តីពីក្លិប Hanoi FC។ គេបានលេង ៧ រដូវកាលសម្រាប់ក្រុមប្រចាំរាជធានី (២០១៦-២០២២) មួយនេះ។ ខ្សែបម្រើរូបនេះ ឈ្នះពានទាំងសម្រាប់ក្លិប និងឯកត្តជន ជាមួយក្លិប និងក្រុមជម្រើសជាតិវៀតណាម ដូចជាជើងឯក V.League ជើងឯកប្រចាំតំបន់អាស៊ាន (AFF Cup) មេដាយមាស ស៊ីហ្គេម។ គេក៏បានឈ្នះពាន Vietnam Ballon d’Or កាលពីឆ្នាំ២០១៨ ផងដែរ។

លីគទី ២ បារាំង (Ligue 2) រដូវកាល ២០២២/២៣ នឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣។ លីគក្របខ័ណ្ឌលំដាប់ទីពីររបស់បារាំងនេះ នឹងមាន ២០ ក្រុមចូលរួម ប្រកួតប្រជែងយក ២ ក្រុមឡើងទៅលីគកំពូល (Ligue 1)។ កាលពីរដូវកាលមុន Pau FC ឈរនៅលេខ ១០ ពាក់កណ្ដាលតារាង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


