កីឡា
Suarez ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអ៊ុយរូហ្គាយ ក្រោយចាយពេល១៧ឆ្នាំ
កីឡាករ Luis Suarez បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ ក្រោយចំណាយពេល១៧ឆ្នាំជាមួយក្រុមជម្រើសជាតិ និងស៊ុតបញ្ចូលទីបានចំនួន៦៩គ្រាប់។

កីឡាករវ័យ៣៧ឆ្នាំ Luis Suarez បានបង្ហាញខ្លួន១៤២ប្រកួតក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ គិតចាប់តាំងពីឆ្នាំ២០០៧។ សមិទ្ធផលធំរបស់ Suarez គឺជួយឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោកឆ្នាំ២០១០ និងបានឈ្នះពានរង្វាន់ Copa America ឆ្នាំ២០១១។ Luis Suarez ជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បានច្រើនជាងក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។
កីឡាករ Luis Suarez បាននិយាយថា ៖«ថ្ងៃសៅរ៍នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ។ ការពិតនោះគឺជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលនិវត្តន៍ ហើយខ្ញុំមិនបានចូលនិវត្តន៍ដោយសារតែរបួស ឬដោយសារថាពួកគេឈប់កោះហៅខ្ញុំទេ»។

ក្រុមអ៊ុយរូហ្គាយនឹងត្រូវជួបក្រុមប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Centenario ក្នុងទីក្រុង Montevideo នៅថ្ងៃសៅរ៍ទី៧ ខែកញ្ញា នាវេលាម៉ោង៦:៣០ព្រឹក ក្នុងវគ្គជម្រុះនៅអាមេរិកខាងត្បូង សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ មុនពេលប៉ះក្រុមវេណេស៊ុយអេឡា នៅ៤ថ្ងៃបន្ទាប់។ ចំពោះការលេងឲ្យក្លិបអាជីពវិញ Luis Suarez ក៏លើកឡើងថាក្លិប Inter Miami ជាក្លិបចុងក្រោយ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


