កីឡា
Bolkiah ជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក
គិតត្រឹមចុងឆ្នាំ២០២៤ ខ្សែបម្រើប្រយុទ្ធសញ្ជាតិព្រុយណេ Faiq Bolkiah នៅតែលេខ១ក្នុងនាមជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិបំផុតលើពិភពលោក ដោយឈរលើកំពូលកីឡាករ Cristiano Ronaldo និង Lionel Messi។

ខ្សែបម្រើប្រយុទ្ធ Faiq Bolkiah ជាប់ឈ្មោះជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកនាពេលបច្ចប្បន្ន ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន២០ពាន់លានដុល្លារ។ មូលហេតុដែលកីឡាករមានទ្រព្យសម្បត្តិច្រើនបែបនេះ ដោយសាររូបគេជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Jefri Bolkiah និងជាក្មួយប្រុសរបស់ព្រះមហាក្សត្រ Hassanal Bolkiah ជាស្តេចស៊ុលតង់បច្ចុប្បន្ននៃប្រទេសប្រ៊ុយណេ។ បើក្រឡែកមកមើលប្រាក់ចំណូលប្រចាំសប្តាហ៍របស់កីឡាករ Faiq Bolkiah ពីបាល់ទាត់គឺរូបគេរកបានត្រឹមតែ១,០០០ដុល្លារប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្មួយស្ដេចព្រុយណេអង្គនេះ មិនបានខ្វល់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ទេ ហើយធ្លាប់មានបន្ទូលថា៖«ខ្ញុំគ្រាន់តែចង់ដើរតាមសុបិន ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំលេងបាល់តាំងពីក្នុងវ័យកុមារភាព ខ្ញុំតែងតែរីករាយនឹងការចេញទៅលើស្មៅជាមួយនឹងបាល់នៅជើងរបស់ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគាំទ្រ និងជំរុញឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត»។

ក្រឡែកមកដំណើរជីវិតបាល់ទាត់របស់កីឡាករ Faiq Bolkiah ពោលគឺក្នុងឆ្នាំ២០០៩ បានចូលរួមក្នុងថ្នាលយុវជនរបស់ក្លិប A.F.C. Newbury។ បន្ទាប់មក រូបគេបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្រុម Southampton Academy។ ឆ្នាំ២០១៤ Bolkiah បានចុះកិច្ចសន្យាយុវជនរយៈពេល២ឆ្នាំជាមួយក្រុម Chelsea ក្នុងក្របខណ្ឌ Premier League បន្ទាប់រូបគេក៏ចូលរួមហ្វឹកហាត់ជាមួយ Reading និង Arsenal ក្នុងរយៈពេលខ្លីផងដែរ។
កំឡុងនៅជាមួយ Arsenal រូបគេបានប្រកួតក្នុងពានរង្វាន់ Lion City Cup ឆ្នាំ២០១៣ ទល់នឹង Corinthians, Eintracht Frankfurt, PSV និងជម្រើសយុវជនសិង្ហបុរី ហើយពេលនោះរូបគេរកបានមួយគ្រាប់ផងដែរ ក្នុងជ័យជម្នះ ២-១ លើក្រុមមកពីសិង្ហបុរី។ ក្រោយផុតកិច្ចសន្យាជាមួយក្រុម Chelsea កីឡាករ Faiq Bolkiah បានចុះហត្ថលេខាជាមួយក្លិប Leicester City លើកិច្ចសន្យាអាជីពរយៈពេល៣ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៦។ ឆ្នាំ២០២១ កីឡាករបានផ្លាស់មកចូលរួមលេងបាល់ទាត់ក្នុងប្រទេសថៃជាមួយក្លិប Chonburi FC ហើយនៅឆ្នាំ២០២៣ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប Ratchaburi FC ហើយកំពុងបន្ថអាជីពជាមួយក្លិបលេងនៅលីគកំពូលថៃមួយនេះដល់ពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


