កីឡា
វង្ស វិឆ័យ ប៉ះជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់មកពីថៃព្រឹកថ្ងៃសៅរ៍
អ្នកប្រដាល់គុនខ្មែរទម្ងន់ធ្ងន់ វង្ស វិឆ័យ វិលមកកាន់សង្វៀនទៀតហើយ បន្ទាប់ពីបានផ្តួលកីឡាករថៃ កងកាន់វ៉ាន វ៉ស៊ូងនើន ក្នុងទឹកទី៤កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នៅសង្វៀនបាយ័ន។
ការវិលមកសង្វៀនលើកនេះ វង្ស វិឆ័យ ជួបជើងខ្លាំងម្នាក់ទៀតគឺកីឡាករ ស៊ីរិស័ក្តិ ក.កេសនុន (Sirisak kor.kesanun) ទម្ងន់៧១គីឡូក្រាម ក្នុងតំណែងគូឯកកម្មវិធី «Missile ថាមពលអ្នកប្រយុទ្ធគុនខ្មែរ» វេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២នៅសង្វៀន BTV។

តាមពិតទៅ វង្ស វិឆ័យ បានបាត់មុខពីសង្វៀនជាច្រើនខែហើយនៅក្នុងអន្តរកាលកូវីដ-១៩ដែលបានបើកការប្រកួតប្រដាល់ឡើងវិញកាលពីចុងឆ្នាំ២០២១កន្លងទៅ។ ការវិលត្រឡប់មកសង្វៀនជាថ្មី កីឡាកររូបនេះបានផ្តួលកីឡាករថៃ កងកាន់វ៉ាន ឲ្យសន្លប់ក្នុងទឹកទី៤។
វង្ស វិច័យ ជាអ្នកប្រដាល់មួយរូបដែលកីឡាករប្រដាល់ខ្មែរដូចគ្នាពិបាកយកឈ្នះណាស់។ ដៃគូគុនខ្មែររបស់គេសុទ្ធតែជើងខ្លាំងដូចជា ធឿន ធារ៉ា, ឈឿង ល្វៃ, ថៃ រិទ្ធី និង ឡុង សុភី ជាដើម ប៉ុន្តែឥឡូវនេះជាពេលដែលប្រកួតជាមួយកីឡាករបរទេស។
វង្ស វិឆ័យ មានកាយសម្បទាល្អ និងអាវុធចេញចម្រុះ។ រូបគេអាចប្រើកណ្តាប់ដៃបានល្អ ទាត់ក៏មានទម្ងន់ ហើយក៏អាចឡើងជង្គង់បានល្អថែមទៀត។ ជាមួយគ្នានេះ រូបគេក៏អាចប្រើកែងបានដែរ ដូច្នេះអាចនិយាយបានថា អាវុធសំខាន់ទាំង៤គឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង រូបគេចេញបានល្អទាំងព្រម។
ចំណែកកីឡាករថៃ Sirisak មានបទពិសោធច្រើនក្នុងការឡើងសង្វៀនទាំងក្នុងប្រទេស និងក្រៅប្រទេស។ កីឡាករថៃរូបនេះធ្លាប់ឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿង និងប្រវត្តិប្រកួតជាង១០០ដង។ រូបគេពូកែចូលចាប់អោប ឡើងជង្គង់ និងវាយកែង។
ព្រឹកថ្ងៃសៅរ៍ជាមួយគ្នានេះ អ្នកលេងគុនខ្មែរ ពេជ្រ កក្កដា ក៏ប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ គី Khing Petch ផងដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


