Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត

បានផុស

នៅ

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងនេះ បានធ្វើឡើងខណៈលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡា​ញ់​តាមរយៈការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី ៥ កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ»។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឲ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។

ទាក់ទងដល់ការសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តស្លែង លោកបណ្ឌិត ហ៊ុន ម៉ាណែត  បានអបអរសាទរចំពោះការរីកឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមបុរាណដ៏មានវ័យចំណាស់ប្រមាណជាង ៣០០ឆ្នាំមួយនេះ និងបានអះអាងថា បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើបុណ្យ បំពេញទាន និងរក្សាសីល តាមតម្រូវការជាក់ស្តែងបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាន។

លោកថា ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា ២សំខាន់ៗ៖ កត្តាទី១. អំណោយផលនៃបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការធានាបាននូវកម្ពុជាមួយ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ គ្មានជម្លោះទាក់ ទងនឹងជាតិសាសន៍ និងសាសនា”។ និងកត្តាទី២. ការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ពង្រឹង និងពង្រីកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនលូតលាស់បន្តទៅមុខ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម