នយោបាយ
មន្រ្តីការបរទេសជាន់ខ្ពស់អាមេរិក នឹងមកទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីជជែកពីទំនាក់ទំនងទ្វេភាគី
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១២ ខែកក្កដានេះ និងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជានាព្រឹកថ្ងៃអង្គារនេះ។
បើតាមស្ថានទូតអាមេរិកដដែល គឺពេលនៅក្នុងប្រទេសកម្ពុជា លោក Daniel J. Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ហាក្នុងតំបន់ និងក្នុងសាកលលោក។ ជាមួយគ្នានេះ លោកក៏នឹងជួបជាមួយក្រុមយុវជន និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។
បន្តពីប្រទេសកម្ពុជា លោក Daniel J. Kritenbrink នឹងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក ហ្សិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលទើបត្រូវបានគេធ្វើឃាត និងជួបជាមួយមន្រ្តីជាន់ខ្ពស់ជប៉ុនដទៃទៀត ដើម្បីជជែកពីបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហានៅក្នុងតំបន់ និងបញ្ហានៅក្នុងពិភពលោក៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


