ជីវិតកម្សាន្ដ
២០ឆ្នាំមុនធ្លាប់មានចិត្តឲ្យគ្នា ពេលនេះ Jennifer និង Ben ចូលរោងការ
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា តារាចម្រៀង Jennifer Lopez និងតារាសម្តែង Ben Affleck បានរៀបការហើយ នៅក្នុងទីក្រុង Las Vegas បន្ទាប់ពីគូស្នេហ៍ល្បីឈ្មោះមួយគូនេះ ធ្លាប់មានចិត្តឱ្យគ្នាកាលពី ២០ឆ្នាំមុន។
យោងតាមទស្សនាវដ្តី People បានឱ្យដឹងថា គូស្នេហ៍ Jennifer-Ben បានប្រកាសពិធីអាពាហ៍ពិពាហ៍នៅឯព្រះវិហាររដ្ឋ Nevada កាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២២ និងបានចុះអេតាស៊ីវិលរួចរាល់ផងដែរនៅថ្ងៃជាមួយគ្នានោះ។
ក្រោយពេលជួបបែកៗអស់ជាច្រើនលើក តាំងពីស្គាល់គ្នាដំបូងកាលពីឆ្នាំ២០០២មក ពេលនេះ Jennifer បានសម្រេចចូលរោងការជាមួយតារាសម្ដែង Ben Affleck និងក្លាយជាលោកស្រី Jennifer Lynn Affleck ជាផ្លូវការ។
បើតាមប្រភពព័ត៌មាន ពិធីមង្គលការមិនបានប្រារព្ធឡើងក្នុងលក្ខណៈធំដុំអ្វីទេ ការចូលរួមពីភ្ញៀវកិត្តិយសមានតែសាច់ញាតិប៉ុន្មាននាក់ និងមិត្តជិតស្និទ្ធប៉ុណ្ណោះ។
គួររំលឹកថា Jennifer និង Ben ធ្លាប់ស្រឡាញ់គ្នាម្ដងហើយកាលពីឆ្នាំ២០០២ ប៉ុន្តែកាលណោះពួកគេមិនបានបន្តចំណងស្នេហាយូរអង្វែងឡើយ។ ពួកគេបែកផ្លូវគ្នា នៅឆ្នាំ២០០៣ ហើយឆ្នាំ២០០៤ Jennifer បានរៀបការនឹងអ្នកផ្សេង។ ក្រោយ Jennifer ចែកផ្លូវជាមួយអតីតស្វាមី នៅឆ្នាំ២០១៤ អតីតគូស្នេហ៍នេះចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀត។ លុះដល់ ខែមេសា ឆ្នាំ២០២២ អ្នកទាំងពីបានប្រកាសពិធីភ្ជាប់ពាក្យ ហើយនៅពាក់កណ្ដាលខែកក្កដានេះ ពួកគេដឹកដៃគ្នាចូលរោងការតែម្ដង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


