Connect with us

សន្តិសុខសង្គម

តុលាការកំពូលសម្រេចឲ្យអតីតមេបញ្ជាការអាវុធហត្ថក្រុងក្រចេះនៅក្រៅឃុំ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពួល និងលោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង បានសម្រេចប្រកាសសាលដីកាដោះលែងអតីតមេបញ្ជាការអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បើមិនមានជាប់បទល្មើសអ្វីផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការក៏បានដាក់កាតព្វកិច្ចមួយចំនួន ១/ មិនឲ្យចេញក្រៅប្រទេស ។ ២/ ប្រគល់លិខិតឆ្លងដែនឲ្យសាលាដំបូងខេត្តក្រចេះ ។ ៣/ ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះ ក្រុងក្រចេះ មួយខែម្តង គិតចាប់ពីខែសីហា តទៅ។

ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ជាប់ចោទពីបទ « ទារុណកម្ម និងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និងបទគម្រាមកំហែងថានឹងសម្លាប់ » ប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧.២៨ ខែតុលា ឆ្នាំ២០២១ តាមមាត្រា២១១.២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែវិច្ឆិកា បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ករណីហិង្សាលើក្មេងស្រី២នាក់ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនធ្វើឱ្យឆ្កែរបស់ខ្លួនងាប់ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម