ជីវិតកម្សាន្ដ
បេក្ខភាពរូបនេះ ត្រូវមហាជនរំពឹងថា អាចឈ្នះមកុដបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២
បវរកញ្ញា Nicolene-Pichapa Limsnukan កំពុងក្លាយជាបេក្ខភាពលេចធ្លោលើឆាក Miss Universe Thailand 2022 រហូតធ្វើឱ្យមហាជនជឿជាក់យ៉ាងមុតមាំថា នាងអាចដណ្ដើមបានមកុដនាឆ្នាំនេះ។

បវរកញ្ញា Nicolene-Pichapa Limsnukan មានវ័យ ២៣ឆ្នាំ ជាកូនកាត់ថៃ-ចិន-អាមេរិក ពេលនេះកំពុងទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន ដោយសាររូបសម្រស់ស្រស់ស្អាត ទេពកោសល្យប៉ិនប្រសប់ និងបទពិសោធន៍ជោគជ័យក្នុងវិស័យសម្រស់នាពេលកន្លងមក។
ត្រឡប់ទៅឆ្នាំ២០១៤ នាងធ្លាប់ចូលរួមប្រកួតបវរកញ្ញាថៃ New Year USA 2014 ហើយឈ្នះពានរង្វាន់ Best Sportswear និង Best Thai Apparel ។

ឆ្នាំ២០១៥ បវរកញ្ញារូបនេះបានចូលរួមក្នុងកម្មវិធីប្រកួត Miss Teen Asia USA 2015 ហើយឈ្នះពានរង្វាន់ពីរផងដែរពីកម្មវិធីគឺ Best Personality និង Best National Costume ។
ក្នុងឆ្នាំ២០១៨ នាងចូលរួមក្នុងការប្រឡង Miss Universe Thailand 2018 ដោយបានជាប់ដល់វគ្គកំពូលទាំង១០ និងឈ្នះពានរង្វាន់ People’s Choice Award ។ នៅឆ្នាំដដែលនាងបានបន្តចូលប្រកួតបវរកញ្ញាពិភពលោក ហើយក្លាយជាម្ចាស់មកុដ Miss Global Thailand 2018 ដោយជោគជ័យ។

ក្នុងឆ្នាំ ២០១៨ កញ្ញា Nicolene បានតំណាងឲ្យប្រទេសថៃចូលរួមប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៨ នៅប្រទេសចិន ហើយដណ្តើមបានតំណែងលំដាប់រងទី១។
ដោយឡែកនៅឆ្នាំនេះ Nicolene បានចូលរួមក្នុងការប្រឡងបវរកញ្ញាចក្រវាលថៃម្ដងទៀត ដែលនាងជាសមាជិកក្រុមរបស់អតីតបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២០ កញ្ញា Amanda Abdam ហើយគេរំពឹងថា Nicolene អាចនឹងទទួលជយលាភីឯកមិនខាន៕

















ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុវៀតណាមជ្រើសរើស បវរកញ្ញាកម្ពុជាក្រោម ជំនួសតំណែងម្ចាស់ជយលាភី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


