ជីវិតកម្សាន្ដ
មូលហេតុវៀតណាមជ្រើសរើស បវរកញ្ញាកម្ពុជាក្រោម ជំនួសតំណែងម្ចាស់ជយលាភី
កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Ethnic Group វៀតណាម លោក Truong Ngoc Anh បានប្រកាសថា បេក្ខនារីដែលនឹងបង្ហាញខ្លួននៅលើឆាក Miss Earth ក្នុងឆ្នាំនេះ គឺបវរកញ្ញា Thach Thu Thao ដែលជាបវរកញ្ញាលំដាប់រងទី២ មានដើមកំណើតមកពីកម្ពុជាក្រោម។

ការប្រកាសបានធ្វើឡើងត្រឹមតែរយៈពេល ២ថ្ងៃ បន្ទាប់ពីថ្ងៃប្រគល់ពានរង្វាន់ទៅឱ្យម្ចាស់ជយលាភីឯក ហើយវាពិតជាធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាមហាជនវៀតណាមផ្ទុះការភ្ញាក់ផ្អើលមិនធម្មតា។
ថ្វីត្បិតខាងស្ថាប័នបវរកញ្ញាវៀតណាម មិនបញ្ជាក់ពីមូលហេតុផ្លូវការណាមួយ អំពីការដកហូតសិទ្ធិបេក្ខភាពជយលាភី ប៉ុន្តែគណៈកម្មាធិការរៀបចំកម្មវិធី បានប្រាប់ពីមូលហេតុដែលខ្លួនជ្រើសរើសបវរកញ្ញា Thach Thu Thao ដែលជាបវរកញ្ញាលំដាប់រងទី២ ជំនួសឱ្យម្ចាស់មកុដ។

ប្រភពពី Bestie ដែលបានដកស្រងសម្ដីរបស់គណៈកម្មាធិការរៀបចំកម្មវិធីបវរកញ្ញា ឱ្យដឹងថា Thach Thu Thao ជាបវរកញ្ញាពោរពេញដោយសមត្ថភាព និងទេពកោសល្យ។ បច្ចុប្បន្ន នាងជានិស្សិតអក្សរសាស្រអង់គ្លេស ដោយអាចនិយាយភាសានេះយ៉ាងស្ទាត់ជំនាញ។ មិនតែប៉ុណ្ណោះ បវរកញ្ញាវ័យ ២១ឆ្នាំរូបនេះ ជាបេក្ខនារីដ៏មានប្រជាប្រិយភាព នាងមិនធ្លាប់សាងរឿងអាស្រូវមុនចូលរួមប្រកួត រីឯរូបសម្រស់វិញក៏ស្រស់ស្អាត ដោយនាងមានកម្ពស់រហូតដល់១.៧៧ម៉ែត្រ ពិតជាសក្តិសមតំណាងឱ្យប្រទេសវៀតណាមខ្លាំងណាស់៕




ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


