ជីវិតកម្សាន្ដ
ហង់ ម៉ានីតា ចាប់ផ្តើមបំពេញការងារបេសកម្មសប្បុរសធម៌
កញ្ញា ហង់ ម៉ានីតា កាលពីពេលថ្មីៗនេះបាននាំយកអំណោយពីសប្បុរសជនជាច្រេីនចុះទៅបំពេញបេសកម្មសប្បុរសធម៌និងទស្សនកិច្ចជាមួយសិស្សានុសិស្សក្នុងសាលាចំនួន២លើទឹកដីខេត្តកំពង់ធំ។ នេះត្រូវគេដឹងថា ជាដំណើរទស្សនកិច្ចនិងបេសកម្មសប្បុរសធម៌លើកទី១របស់កញ្ញា ក្នុងតំណែងជាបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២។

បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ កញ្ញា ហង់ ម៉ានីតា បានកំពុងចាប់ផ្តើមចុះទស្សនកិច្ចនិងបំពេញបេសកម្មសប្បុរសធម៌ក្នុងតំណែងជា Miss UniverseCambodia 2022 ជាលើកដំបូងហើយដោ យកញ្ញាព្រមជាមួយបវរកញ្ញា និងបុរសឯក រួមទាំងក្រុមការងារ CIMជាច្រើនរូបផ្សេងទៀតបានធ្វើដំ ណើរទៅទឹកដី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃម្សិលមិញនេះ។

ក្នុងដំណើរទស្សនកិច្ចនិងបំពេញបេសកម្មសប្បុ រសធម៌នៅខេត្តកំពង់ធំកញ្ញា ហង់ ម៉ានីតា បានចុះ ទៅទីតាំងចំនួន រួមមាន,សាលាបឋមសិក្សាបុសតាឯកនិង វិទ្យាល័យ រស្មីសោភ័ណ។បវកញ្ញាចក្រ វាលកម្ពុជាឆ្នាំ២០២២បាននាំយកអំណោយពីស ប្បុរសជនជាច្រេីនមានដូចជា,សៀវភៅ សំភារៈសិ ក្សា កាតាប នំចំណី មី និង ទឹកដោះគោ Freshy ជាដេីមទៅចែកដល់ប្អូនៗសិស្សានុសិស្សចំនួន៤ ៧នាក់ជាសិស្សថ្នាក់ទី១ថ្នាក់ទី៣និងថ្នាក់ទី៦នៅសាលាបឋមសិក្សាបុសតាឯកនិងបានប្រគល់កា តាបសិក្សាចំនួន១៥កាតាប ដល់សិស្សពូកែប្រចាំថ្នាក់ទាំងបីថ្នាក់ សរុបចំនួន១៥នាក់។

ដើម្បីបង្កើនភាពស្និទ្ធស្នាលនិងបញ្ជា្របចំណេះដឹងដល់ប្អូននៅទីនោះMUC 2022ក៏បានបង្រៀនភា សាអង់គ្លេសដល់ប្អូនៗផងដែរ។ដោយឡែកដំណើ រទស្សនកិច្ចលើកដំបូងទៅវិទ្យាល័យរស្មីសោភ័ណ កញ្ញា ហង់ ម៉ានីតា បានធ្វើការចែករំលែកនូវបទពិ សោធន៍ជាច្រើនទាក់ទងនឹងការតស៊ូក្នុងជីវិតរហូត ដល់ទទួលជយលាភីជាពិសេសកញ្ញាបានបង្ហាញអំពីការមតិតស៊ូរបស់កញ្ញាគឺបំផុសគំនិតឱ្យយុវវ័ យផ្តោតទៅលេីការសិក្សាទៅកាន់ប្អូនៗនៅទីនោះ។

បេសកម្មសប្បុរសធម៌លើកទី១ក្នុងនាមជា MUC 2022ត្រូវបំពេញទៅយ៉ាងរលូនដោយប្អូនៗសិស្សា នុសិស្ស និងលោកគ្រូអ្នកគ្រូ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅនិងសប្បាយចិត្តជាខ្លាំងចំពោះវត្តមានបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២។
គ្រប់គ្នាបង្ហាញទឹកមុខរីករាយជាមួយស្នាមញញឹមប្រិមប្រិយក្នុងការដែលបានជួបផ្ទាល់ជាមួយបវរក ញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ជានារីដែលមានស្អា តទាំងរូបសម្រស់ និងចិត្តស្រស់ថ្លាពីខាងក្នុងហើ យនេះជាកំលាំងជំរុញដ៏រឹងមាំដែលធ្វេីឱ្យបវកញ្ញារបស់យេីងកាន់តែមានទឹកចិត្តក្នុងការតំណាងឱ្យកម្ពុជានៅលេីឆាកអន្តរជាតិនាពេលខាងមុខ។

បន្ថែមពីលើនោះ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០ ២២ និងបវរកញ្ញានិងបុរសឯកក៏បានឈៀងចូលទៅទស្សនកិច្ចតំបន់រមណីយដ្ឋានដែលនៅជិតនោះ ផងដែរ ដើម្បីជាចំែនកចូលរួមជំរុញដល់វិស័យទេសចរណ៍របស់យើង។តាមការឱ្យដឹងពីលោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តក្រុមហ៊ុន CIM ជាគម្រោង ក្រុមការងារនឹងរៀបចំឱ្យកញ្ញា ហង់ ម៉ានីតា ចុះទៅទស្សនកិច្ចនិងបំពេញបេសកម្មសប្បុរសធម៌ តាមខេត្តផ្សេងៗគ្នាឱ្យបានរៀងរាល់ខែ។

តួយ៉ាង នៅខែក្រោយនេះ MUC 2022 គ្រោងធ្វើដំណើរទៅខេត្តក្រចេះ ដើម្បីប្រគល់ផ្ទះដែលកញ្ញាបានដកថវិកាដែលឈ្នះការប្រកួតនិងការងារផ្សេងៗចំនួន 30% ទៅសាងសង់ឱ្យកុមារកំព្រាដែលឪពុកម្តាយបានស្លាប់បាត់បង់ជីវិត។ យ៉ាងណាមិញ ដោយសារផ្ទះនោះសាងសង់មិនរួចរាល់ ដូច្នេះគម្រោងដែលគ្រោងចុះទៅនៅខែក្រោយនៅមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែក្រុមការងារនឹងបង្ហោះដំណឹងជាក់លាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ