សន្តិសុខសង្គម
អាជ្ញាធរខេត្តស្ទឹងត្រែងឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងឈប់ចោលសំរាមរាយប៉ាយ
អាជ្ញាធរខេត្តស្ទឹងត្រែងបានដាស់តឿនឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងទាំងអស់ឱ្យភ្ញាក់រលឹកចូលរួមសម្អាតបរិស្ថាន ដើម្បីជួយលើកកម្ពស់សោភណ្ឌភាពទីក្រុងស្អាត ក្នុងពេលដែលអាជ្ញាធរបានប្រឹងប្រែងធ្វើកិច្ចការងារនេះ នៅតាមទីសាធារណបានល្អហើយ។
លោក សាយ កុសល អភិបាលក្រុងបានបញ្ជាក់ថា៖ នៅតាមទីសាធារណអាជ្ញាធរបានប្រឹងប្រែងធ្វើបានល្អហើយ នៅតែបងប្អូនមួយចំនួនប៉ុណ្ណោះ ដែលយកសំរាមទៅចោលរាយប៉ាយធ្វើឱ្យប៉ះពាល់ផ្នែកសោភ័ណភាពក្នុងក្រុង។
លោកបន្តថា ភាពស្អាតកើតចេញពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដូច្នេះត្រូវចូលរួមបង្កើនការសម្អាតបរិស្ថាននៅជុំវិញផ្ទះរបស់ខ្លួន ដើម្បីចូលរួមចលនាទីក្រុងស្អាត ភូមិល្អដែលសាលាក្រុងបង្កើតឡើង។
លោក សាយ កុសលនឹងបង្កើតក្រុមការងារមួយ និងតំបន់ចលនាលំនៅដ្ឋាន ភូមិស្អាត ដែលជាទីក្រុងស្អាត ពិសេសផ្លូវលេខ ២ ជាគំរូ តាមផ្ទះទាំងអស់ត្រូវតែកាត់ស្មៅមុខផ្ទះមិនមែនយើងនិយាយតែរឿងសំរាមមួយទេ ខណៈសំរាមអាជ្ញាធរបានពង្រឹងបានសឹងតែស្ថាពរហើយ នៅតែតាមទីសាធារណៈ និងការចូលរួម។
លោក ឡុង លីប៉ូ តំណាងឱ្យប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបានគាំទ្រលើចលនាធ្វើឱ្យភូមិស្អាតនេះព្រោះពេលទីក្រុងមានសោភ័ណភាពភ្ញៀវទេសចរមកលេងកម្សាន្ត និងលើកសរសើរ ហើយបានមកលេងម្តងហើយចង់មកម្តងទៀត។
លោកសំណូមពរទៅអាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធឱ្យបង្កើនការអនុវត្តច្បាប់ ដោយធ្វើការផាកពិន័យចំពោះបុគ្គលមិនចូលរួមសម្អាតបរិស្ថាននិងយកសំរាមទៅចោយរាយប៉ាយ ជាងនេះទៀតអ្នកចិញ្ចឹមសត្វលែងដើរពាសវាលពាសកាល និងទៅស៊ីដំណាំប្រជាពលរដ្ឋបន្ថែមទៀត។
លោក សេង វីរៈនាយករងរដ្ឋបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ រាល់បញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចបានណែនាំនិងផ្សព្វផ្សាយជាញឹកញាប់រួចមកហើយ រាប់បញ្ចូលទាំងការធ្វើសកម្មភាពសម្អាត់ទីក្រុងផងដែរ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋទូទៅឱ្យស្រឡាញ់បរិស្ថាន។
លោកបន្តថា៖ បញ្ហាចោទបច្ចុប្បន្ននៅមានបុគ្គលតិចតូចតែប៉ុណ្ណោះដែលមិនទាន់ចូលរួមអនុវត្តតាមការណែនាំ ហើយភាពរឹងត្អឹងនេះ ចាប់ពីពេលនេះទៅសមត្ថកិច្ចនិងតាមដានបើរកឃើញគង្វើរណាមួយមិនគាប្បី ត្រូវផាកពិន័យតាមច្បាប់អន្តរក្រសួង ដែលអាជ្ញាធរផ្សព្វផ្សាយរួចមកហើយនោះ។
សូមបញ្ជាក់ថា៖ ក្រុងស្ទឹងត្រែងត្រូវបានគណៈកម្មាធិការថ្នាក់ជាតិរៀបចំប្រលងប្រណាំងទីក្រុងស្អាត មកពិនិត្យវាយតំលៃពីលើករួចមកហើយ ដើម្បីរៀបចំដាក់ពិន្ទុត្រៀមទទួលយកស្លាកសញ្ញាផ្ការំដួលចាប់ពី១ទងទៅដល់៣ទងចំពោះទីក្រុងណាមានសោភណ្ឌភាពបៃតងល្អក្នុងពេលវាយតម្លៃលើកទី៣ម្តងទៀត៕
អត្ថបទ៖ ងិនលីម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង