កីឡា
U-16 កម្ពុជា រងបរាជ័យប្រកួតដំបូង AFF U-16 Championship
ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានចាញ់ ម៉ាឡេស៊ី ដោយលទ្ធល ៣-០ ក្នុងជំនួបដំបូងពូល C នៃពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Boys’s Championship 2022) នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ក្នុងការប្រកួតនៅប៉ុន្មាននាទីដំបូង ក្រុមទាំងពីរហាក់ស្ទាបស្ទង់គ្នា ប៉ុន្តែ ៦នាទីម៉ាឡេស៊ី ក៏បើកការនាំមុខមុនដោយកីឡាករ Muhammad Arami Zakimi។ បន្ទាប់មកទៀតនាទីដែលសេសសល់ ម៉ាឡេស៊ី ហាក់មានប្រៀបជាងកម្ពុជា ជាមួយឱកាសទាត់ទីកម្ពុជា ប៉ុន្តែធ្វើមិនបានសម្រេច និងបានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ម៉ាឡេស៊ី នៅតែបង្ហាញភាពខ្លាំង ជាមួយនឹងការគ្រប់គ្រងបាល់ និងឱកាសទាត់ទីរហូតដល់អាចរកគ្រាប់ទី២ បានសម្រេចដែលលើកនេះដោយកីឡាករ U-16 កម្ពុជា ធ្វើឱ្យចូលទីខ្លួនឯងដោយអចេតនានៅនាទី៥៩។ បន្ទាប់ពីត្រូវបានម៉ាឡេស៊ី នាំមុខ ២-០ កម្ពុជា ហាក់មានឱកាសគ្រប់គ្រងបាល់ជាងមុន និងឱកាសទាត់ទីគូប្រកួតមួយចំនួនផងដែរ ប៉ុន្តែធ្វើមិនបានសម្រេច។ លុះ ចូលដល់នាទី៧៨ កីឡាករ Faris Danish Asrul បានរកគ្រាប់ទី៣ ឱ្យម៉ាឡេស៊ី និងជាគ្រាប់ចុងក្រោយរក្សាដល់ចប់ការប្រកួត កម្ពុជា បានចាញ់ ម៉ាឡេស៊ី ដោយលទ្ធល ៣-០។
ក្រោយចាញ់ ៣-០ កម្ពុជា ស្ថិតនៅបាតតារាង មាន០ពិន្ទុ ខណៈប្រកួតបន្ទាប់ត្រូវជួបជាមួយក្រុមដែលមានកាយសម្បទាល្អ U-16 អូស្ត្រាលី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


