ព័ត៌មានជាតិ
ប្រមុខការទូតក្រិក ស្នើកម្ពុជាគាំទ្របេក្ខភាពក្រិកនៅក្នុងអង្គការអន្តរជាតិ
នៅក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendian បានស្នើសុំកម្ពុជាគាំទ្របេក្ខភាពរបស់ប្រទេសក្រិកនៅក្នុងអង្គការអន្តរជាតិមួយចំនួន។ ខណៈលោក ប្រាក់ សុខុន បានអះអាងថា កម្ពុជានឹងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះសំណើនេះ។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន និងលោក Nikos Dendian បានរំលឹកឡើងវិញដោយក្ដីពេញចិត្តចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយប្រមុខការទូតទាំងពីរ បានឯកភាពគ្នាបន្តកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនេះឲ្យទៀងទាត់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។ ទន្ទឹមនឹងគ្នា ភាគីទាំងពីរ ក៏បានឯកភាពសម្រាប់ការបង្កើតទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច ដើម្បីសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាពសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-ក្រិក។

ឆ្លៀតឱកាសនោះដែរ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបង្ហាញការអបអរសាទប្រទេសក្រិកចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយភាគីក្រិក ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាស៊ាន-ក្រិក និងអាស៊ាន-សហភាពអឺរ៉ុប ផងដែរ៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


