ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី សុំការយោគយល់ពីការកកស្ទះចរាចរណ៍ ដោយសារទទួលគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអធ្យាស្រ័យ និងយោគយល់ពីប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញចំពោះបញ្ហានៃការបិទផ្លូវ និងការកកស្ទះចរាចរណ៍ ដោយសារតែកម្ពុជាត្រូវទទួលគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី ៥ ខែសីហានេះថា «នៅក្នុងឱកាសនេះ ខ្ញុំក៏សុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាជន នៅរាជធានីភ្នំពេញរបស់យើង ដោយសារតែបិទផ្លូវ ព្រោះគណៈប្រតិភូត្រូវធ្វើដំណើរ គណៈប្រតិភូមិនចេះតិចឯងណា ជាង ២០គណៈប្រតិភូ ដែលមក គណៈប្រតិភូ ដែលចូលរួមប្រជុំ និងគណៈប្រតិភូ ដែលមកចុះហត្ថលេខាលើសសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយសារតែកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសារតែការបិទផ្លូវ ដើម្បីធានាការធ្វើដំណើររបស់គណៈប្រតិភូ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដែលខ្ញុំយល់ថា នេះវាជាការរំខានមួយ ប៉ុន្តែវាក៏ជាកិត្តិយសរបស់កម្ពុជាខ្លួនឯងទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


