ចរាចរណ៍
រថយន្ដកុងតឺន័របុកគល់ស្ពានផ្លូវល្បឿនលឿន នៅយាយម៉ៅពេជ្រនិល
រថយន្ត HYUNDAI សណ្ដោងទូកុងតឺន័រមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុកគល់ស្ពានផ្លូវល្បឿនលឿនបណ្ដាលឲ្យខូចខាតរថយន្ដស្ទើរទាំងស្រុង។
ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្ដម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងស៊ឹមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះ សន សាល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកគល់ស្ពានផ្លូវល្បឿនលឿន ។

ករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនោះទេ និងខូចខាតរថយន្ត១គ្រឿង ធ្ងន់ មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន (ដោយកត្ដាបច្ចេកទេស)។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងចំណាត់ការនៅគោលដៅ៕





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់