ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ធ្វើសមយុទ្ធដែនអាកាសជាមួយប្រទេស ១៧ ផ្សេងទៀត
កងកម្លាំងអាកាសរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមសមយុទ្ធចម្រុះជាតិសាសន៍នៅភាគខាងជើង ជាមួយនឹងប្រទេសចំនួន ១៧ ផ្សេងទៀតដែលភាគច្រើនសុទ្ធតែមិនធ្លាប់ចូលរួមពីមុនមក ខណៈប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់គឺជាលើកដំបូងសម្រាប់ការចូលរួមនេះ ។

នៅក្នុងពិធីបើកនៅទីក្រុង Darwin កាលពីថ្ងៃសៅរ៍ មេបញ្ជាការទ័ពអាកាសលោក Darren Goldie បានស្វាគមន៍ចំពោះការចូលរួមរបស់យន្តហោះចម្បាំងមកពីជុំវិញពិភពលោក ហើយលោកបាននិយាយថា សមយុទ្ធនេះបានឆ្លុះបញ្ចាំងពីលទ្ធភាព និងសក្តានុពលជាសកលរបស់កងកម្លាំងទ័ពអាកាសអូស្ត្រាលី ក្នុងកិច្ចសហប្រតិបត្តិការជាមួយសមភាគីផ្សេងៗ ។
ចំណែកកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុនបានបញ្ជូនយន្តហោះចម្បាំង F-2 ទៅធ្វើសមយុទ្ធនេះ ហើយរំពឹងថានឹងចូលរួមក្នុងការប្រយុទ្ធ ការចាក់ប្រេងសាំងនៅកណ្តាលអាកាស និងសមយុទ្ធផ្សេងទៀតក្នុងរយៈពេលប្រហែល ៣ សប្តាហ៍ ។

ដោយឡែកលោក Tom Corben អ្នកជំនាញបញ្ហាសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកនៅមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៃសាកលវិទ្យាល័យស៊ីដនីបាននិយាយថា អូស្ត្រាលីកំពុងព្យាយាមកសាងទំនាក់ទំនងការពារជាតិឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសជាច្រើនតាមដែលអាចធ្វើបាននៅទូទាំងតំបន់ ។
ជាចុងក្រោយលោក Corben បានកត់សម្គាល់ថា សមយុទ្ធយោធាដែលពាក់ព័ន្ធនឹងបណ្តាប្រទេសអឺរ៉ុបទាំងនេះទំនងជាពង្រឹងការរារាំងប្រឆាំងនឹងការអះអាងដែនសមុទ្រដែលកំពុងកើនឡើងរបស់ចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Xi Jinping សុំឲ្យប្រធានាធិបតី អាមេរិក រារាំងលោកស្រី Pelosi មកតៃវ៉ាន់ តែលោក Biden បដិសេធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


