ព័ត៌មានអន្ដរជាតិ
លោក Xi Jinping សុំឲ្យប្រធានាធិបតី អាមេរិក រារាំងលោកស្រី Pelosi មកតៃវ៉ាន់ តែលោក Biden បដិសេធ
កាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានស្នើសុំសមភាគីអាមេរិកលោក Joe Biden នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែកក្កដា ឲ្យបញ្ឈប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ពីការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា លោក Biden បានបដិសេធ និងធ្វើព្រងើយកន្តើយ ហើយប្រាប់លោក Xi វិញថា “ខ្ញុំមិនមានអំណាចលើការសម្រេចចិត្តចំពោះការធ្វើដំណើររបស់លោកស្រី Pelosi នោះទេ ចាប់តាំងពីលោកស្រីជាអ្នកតំណាងនៃស្ថាប័នឯករាជ្យក្នុងនាមជាសមាជិកសភា” ។
យ៉ាងណា ទោះបីជាប្រធានាធិបតីបានបដិសេធយ៉ាងខ្លាំងចំពោះការទាមទាររបស់លោក Xi ក៏ដោយ ក៏សេតវិមានត្រូវបានគេរាយការណ៍ថា មិនពេញចិត្តនឹងផែនការរបស់លោកស្រី Pelosi ក្នុងការទៅទស្សនាកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីត្រឹមត្រូវរបស់ខ្លួន ។

ប្រទេសចិនបានប្រឆាំងម្តងហើយម្តងទៀតនូវដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះនេះ ហើយប្រឆាំងដាច់ខាតនូវទំនាក់ទំនងផ្លូវការណាមួយរបស់បរទេសជាមួយទីក្រុងតៃប៉ិ ។
ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីដើមខែសីហា បានបង្កឲ្យមានភាពតានតឹងជាថ្មីនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជារលកនៃទណ្ឌកម្មរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ជាដើម ។ ជាងនេះទៅទៀត ទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ដែលរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងការហោះហើរយន្តហោះយោធានៅជិតដែនអាកាសរបស់តៃវ៉ាន់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


