ព័ត៌មានអន្ដរជាតិ
ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នានៅខែតុលានេះ
ប្រទេសចិន និងម៉ាឡេស៊ីនឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី និងដែនទឹកក្បែរនោះ ផ្តោតលើការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មជួយសង្គ្រោះ និងការការពារនាវាពីចោរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ខែតុលា។

ទាហានជាង១ពាន់ នាក់នឹងចូលរួម ក្នុងនោះមានជាង៧០០នាក់មកពីប្រទេសចិន រួមជាមួយនឹងនាវា ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក។ គោលដៅគឺជួយប្រទេសទាំងពីររៀនធ្វើការជាមួយគ្នាឱ្យបានល្អប្រសើរ និងដោះស្រាយការគំរាមកំហែងដូចជាគ្រោះមហន្តរាយធម្មជាតិ ឬឧក្រិដ្ឋកម្មសមុទ្រ។
ប្រទេសអាស៊ានផ្សេងទៀតក៏ត្រូវបានអញ្ជើញឱ្យមកទស្សនាសមយុទ្ធនេះដែរ ខណៈនេះជាលើកទីប្រាំមួយហើយដែលចិនបានរៀបចំសមយុទ្ធបែបនេះជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដែលលើកចុងក្រោយបានធ្វើឡើងនៅឆ្នាំ២០២៣ ជាមួយប្រទេសរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម។
គួរបញ្ជាក់ថាសមយុទ្ធនេះធ្វើឡើងចំពេលភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងទាមទារ ប៉ុន្តែត្រួតលើគ្នាជាមួយតំបន់ដែលទាមទារដោយម៉ាឡេស៊ី និងប្រទេសដទៃទៀត។ ម៉ាឡេស៊ីក៏កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅចុងខែនេះ ដែលសន្តិភាពក្នុងតំបន់ និងជម្លោះសមុទ្រនឹងត្រូវបានលើកមកពិភាក្សាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


