ព័ត៌មានជាតិ
អាម៉េរិកគ្រោងធ្វើសមយុទ្ធឆ្មាំអង្គរជាមួយកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៧
សហរដ្ឋអាម៉េរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរជាមួយកម្ពុជាឡើងវិញនៅចុងឆ្នាំ២០២៦ នេះ ឬដើមឆ្នាំ២០២៧ខាងមុខ ស្របពេលដែលបច្ចុប្បន្នកំពុងធ្វើផែនការ។ នេះបើតាមការថ្លែងរបស់នាយឧត្ដមនាវី Samuel Paparo មេបញ្ជាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មានធ្វើចេញពីមូលដ្ឋានសមុទ្ររាម នាល្ងាចថ្ងៃទី២៦ ខែមករា បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី និងជាមួយប្រមុខការពារជាតិកម្ពុជា និងទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។

នាយឧត្ដមនាវី Samuel Paparo មេបញ្ជាកងទ័ពជើងទឹកអាម៉េរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ថ្លែងដូច្នេះ៖ «ការធ្វើផែនការចាប់ផ្តើមជាថ្មីយ៉ាងយកចិត្តទុកដាក់ សម្រាប់សមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) នៅចុងខែកុម្ភៈ ឬដើមខែមីនា។ ការរំពឹងទុករបស់យើងគឺថា យើងនឹងធ្វើលំហាត់សមយុទ្ធនៅចុងឆ្នាំនេះ ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។

កម្ពុជា និងសហរដ្ឋអាម៉េរិក បានចាប់ដៃគ្នាបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលសង្គ្រាមលោកលើកទី២បញ្ចប់ទៅ។ នៅឆ្នាំ២០១០ ស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី ឈានដល់វ័យ៦០ឆ្នាំ អាម៉េរិក បានចាប់ដៃកម្ពុជារួមគ្នាធ្វើជាសមយុទ្ធ «ឆ្នាំអង្គរ» ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិនៃប្រទេសទាំងពីរ។

ភាគីទាំងបានបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា ដោយផ្ដោតទៅលើប្រធានបទ ប្រតិបត្តិការរក្សាសន្តិភាព ជំនួយមនុស្សធម៌ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលប្រធានបទនេះ គឺដូចទៅនឹងប្រធានបទដែលកម្ពុជា ធ្វើសមយុទ្ធជាមួយប្រទេសដទៃទៀតដែរ។
យ៉ាងណា សមយុទ្ធឆ្មាំអង្គរ ត្រូវបានផ្អាកសកម្មភាពនៅក្នុងឆ្នាំ២០១៧។ ជិត១០ឆ្នាំហើយ បើគិតចាប់តាំងពីពេលនោះមកដល់ខែចុងខែមករា ឆ្នាំ២០២៦ នេះ សមយុទ្ធឆ្មាំអង្គរ ត្រូវបានជាប់គាំង មិនទាន់បានធ្វើឡើងវិញឡើយ ទោះបីជារាល់ជំនួបរវាងថ្នាក់ដឹកនាំកំពូល ជំនួបរវាងមេដឹកនាំយោធាប្រទេសទាំងពីរ បានជជែកពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញម្ដងហើយម្ដងទៀតក៏ដោយ៕
ដោយ៖ ង៉ិល ណារ៉ាត់





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


