ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី នឹងបើកការវាយប្រហារសាហាវៗលើ អ៊ុយក្រែន ក្នុងថ្ងៃឯករាជ្យ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញការព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយប្រហារសាហាវៗបន្ថែមទៀតលើប្រទេសរបស់លោកក្នុងសប្តាហ៍នេះ ។

ថ្ងៃពុធ ទី ២៤ ខែសីហានេះគឺមានរយៈពេល ៦ ខែហើយ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកប្រតិបត្តិយោធាពិសេសលុកលុយលើអ៊ុយក្រែន ហើយវាក៏ជាថ្ងៃឯករាជ្យរបស់អ៊ុយក្រែនផងដែរ ក្រោយប្រកាសចាកចេញពីសហភាពសូវៀតនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៩១ ។
នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Zelensky បាននិយាយថា “រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ជាងនេះ ជាពិសេសអំពើឃោរឃៅដែលយើងមិននឹកស្មានដល់” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov ដែលនៅជិតប្រទេសរុស្ស៊ីបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃព្រហស្បតិ៍ ។
ចំណែកអាជ្ញាធរនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែនក៏បានរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីក្រុង Nikopol ជាទីក្រុងដែលឆ្លងកាត់ទន្លេពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក៏ដូចជាការវាយប្រហារពីកាំជ្រួចមីស៊ីលលើទីតាំងនានានៅទីក្រុងកំពង់ផែ Odesa ដែលរក្សាទុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសម្រាប់ការនាំចេញទៅកាន់ប្រទេសនានា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន តាំងបង្ហាញខ្មោចរថក្រោះ រុស្ស៊ី ពេញទីក្រុងកៀវ មុនថ្ងៃឯករាជ្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


