ជីវិតកម្សាន្ដ
Kwan បង្ហើបពីចរិតលក្ខណៈបុរសដែលចង់រៀបការ និងសាងគ្រួសារជាមួយគ្នា
Kwan បង្ហើបប្រាប់អ្នកសារព័ត៍មាន ក្រោយផ្តល់បទសម្ភាសន៍ពីបញ្ហាស្នេហា ដោយលាតត្រដាងពីចរិតលក្ខណៈបុរសដែលនាងចង់រៀបការ និងកសាងគ្រួសារ ខណៈនាងបានណាត់ជួបបុរសម្នាក់ នៅក្រៅវិស័យសិល្បៈបានមួយឆ្នាំហើយ។

តារាសម្ដែងរូបនេះបាននិយាយថា សម្រាប់បុរសក្នុងសុបិនដែលនាងចង់មានគ្រួសារ និងចង់រៀបការជាមួយទៅថ្ងៃមុខ បុរសនោះត្រូវដូចមានចរិតដូចឪពុករបស់នាងខ្លះៗ និងចង់បានដៃគូដែលអាចពឹងពាក់បាន ហើយនិយាយថែមទៀតថា “បើថ្ងៃណាមួយ Kwan រៀបការ Kwan នឹងមិនលែងលះទេ។ ទោះបីជាគាត់បានលែងលះ Kwan ក៏ដោយ។ Kwan នឹងមិនលែងលះទេ ព្រោះ Kwan ច្បាស់ជាមិនមេម៉ាយ។ និយាយដល់ត្រឹមនេះ នាងស្រាប់តែផ្ទុះសំណើចឡើងមកតែម្ដង។

Kwan ក៏និយាយបន្ថែមទៀតថា បុគ្គលនោះ ត្រូវតែជាមនុស្សដែលមានទំនុកចិត្តលើដៃគូខ្លួន។ Kwan មិនចង់បានអ្នកមានលុយទេ តែជាបុរសមានការគិតច្បាស់លាស់។ ត្រូវតែជាមនុស្សល្អ មានសីលធម៌ មិនមែនជាមនុស្សពូកែកុហកទេ។ ព្រោះមនុស្សនឹងនៅជាមួយគ្នាមិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ចៅហ្វាយនាយ អ្នកក្រោមបង្គាប់ ប្ដីប្រពន្ធ និងមិត្តភ័ក្ដិ ត្រូវតែមានភាពស្មោះត្រង់ ជាមូលដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ខ្ញុំមានគោលដៅសម្រាប់ខ្លួនខ្ញុំរួចហើយ។ ប្រសិនបើពិតជាមិនអាចស្វែងរកមនុស្សដែលមិនអាចរួមរស់ជាមួយ Kwan បានទេ នោះ Kwan នឹងនៅម្នាក់ឯង ហើយធ្វើការងារច្រើន។ ដើម្បីអាចមើលថែខ្លួនឯងបាន។ ប៉ុន្តែបើមានអ្នកផ្សេងមើលថែ Kwan ធ្វើជាអ្នកដឹកនាំក្នុងជីវិតឲ្យបានល្អ និងជារៀងរហូតនោះ Kwan ត្រូវនឹងស្វាគមន៍។ ដែលជាមួយមនុស្សម្នាក់នេះ Kwan បានទាក់ទងគ្នាជាងមួយឆ្នាំមកហើយ។

គួរបញ្ជាក់ដែរថា Kwan Usamanee ជាតារាស្រីចាស់វស្សា ដែលមានស្នាដៃជាច្រើនតាមរយៈទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម។ នាងត្រូវបានគេចាត់ទុកថា ជាតារាល្បីមួយរូប រវល់ពេញមួយឆ្នាំ ហើយមានគម្រោងរយៈពេល៥ឆ្នាំទៀត ដើម្បីចូលនិវត្តន៍ពីឧស្សាហកម្មនេះ ព្រោះចង់បង្កើតគ្រួសារតូចមួយនាថ្ងៃមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចង់ឲ្យ Prang និង Prama ក្លាយជាគូស្នេហ៍ពិតៗ
ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


