ជីវិតកម្សាន្ដ
ឆន ស្រីណេត រំភើបចិត្តខ្លាំង ខណៈពេលនាំយកអំណោយទៅជូនបងប្អូនខ្មែរកម្ពុជាក្រោម
ពិតជារំភើប និងទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀត បន្ទប់ពីឃើញសកម្មភាពសប្បុរសធម៌របស់បវរកញ្ញា ឆន ស្រីណេត ដែលជាម្ចាស់ជយលាភីលំដាប់រងទី ១ នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia នាំយកអំណោយសប្បុរសធម៌ចែកជូនបងប្អូនខ្មែរកម្ពុជាក្រោមខ្វះខាត។

ទង្វើនេះកំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។ នៅក្នុងសកម្មភាពមនុស្សធម៌នេះដែរ គេឃើញបវរកញ្ញាទេសចរណ៍អន្តជាតិកម្ពុជា ឆន ស្រី ណេត បានសម្តែងអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងទៅកាន់បងប្អូនខ្មែរកម្ពុជាក្រោម។


កញ្ញា ឆន ស្រីណេត បានបញ្ជាក់ថា «ពួកគាត់បានទទួលបានហើយ មើលតែស្នាមញញឹមពួកគាត់ខ្ញុំមានក្តីសុខណាស់! នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយសូមថ្លែងអំណរអគុណយ៉ាងក្រៃលែងទៅដល់បងប្អូនទាំងអស់ដែលចូលរួមថវិកាជាមួយនាងខ្ញុំ ដើម្បីជួយដល់បងប្ងូនខ្មែរក្រោម ដែលកំពុងខ្វះខាតអាហារស្បៀង»។

បវរកញ្ញាក្រោមកញ្ញា ឆន ស្រីណេត បានបន្តថា នាងសូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នា! ជូនពរបងប្អូនទាំងអស់ និងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អរកស៊ីមានបានទាំងអស់គ្នា។ កញ្ញា ឆន ស្រីណេត ធ្លាប់បញ្ជាក់ថា នាងកើតនៅខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ដែលឪពុកម្ដាយរបស់នាងជាជនជាតិខ្មែរ។ បច្ចុប្បន្ននាងជាគ្រូបង្រៀនក្បាច់ហាត់ប្រាណ និងជាអ្នកបង្ហាញម៉ូត(Freelance)នៅរាជធានីភ្នំពេញ។ ឆន ស្រីណេត បានបង្ហាញឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាឃើញថា នាងពិតជាមានសមត្ថភាពមិនធម្មតា ដែលមហាជនតែងសរសើរគ្រប់គ្នាទៅលើសមត្ថភាព។


សូមជម្រាបថា ថ្វីត្បិត ឆន ស្រីណេត កន្លងមកពុំបានក្លាយជាម្ចាស់ជយលាភីគ្រងមកុដពិតមែន តែនាងបានក៏ក្លាយជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនគ្រប់មជ្ឈដ្ឋាន ខណៈដែលស្រីណេត គឺពោលពេញដោយសមត្ថភាពឆ្លាត និងរូបសម្រស់ស្រស់ស្អាតគួរទាក់ទាញខ្លាំង។ ដោយសារហេតុផលនេះហើយទើប ឆន ស្រីណេត ឆក់បានឱកាសក្នុងវិស័យសិល្បៈ និងភាពយន្តជាបន្តបន្ទាប់។


កាន់តែចាប់អារម្មណ៍ថែមទៀតនោះថ្មីៗនេះ ក៏មានដំណឹងភ្ញាក់ផ្អើលថា កញ្ញា ឆន ស្រីណេត ក្តាប់បានឱកាសក្លាយជាម្ចាស់មកុដ Miss Tourism Inter national Cambodia២០២២ នឹងតម្រូវឱ្យបវរ កញ្ញារូបនេះ ត្រៀមខ្លួនតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Tourism International ២០២២ លើកទី ២ ៥នៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


