ជីវិតកម្សាន្ដ
ឆន ស្រីណេត ៖ ខ្មែរក្រោម ខ្មែរកណ្តាល មិនដែលភ្លេចខ្មែរលើទេ ព្រោះជាគ្រួសារខ្មែរតែមួយ
កញ្ញា ឆន ស្រីណេត ដែលជាអតីតបវរកញ្ញាមកពីកម្ពុជាក្រោមលំរងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានបញ្ជាក់ថា សម្រាប់ខ្មែរក្រោម ខ្មែរកណ្តាល គឺមិនដែលភ្លេចបងប្អូនខ្មែរលើទេ ព្រោះជាគ្រួសារខ្មែរតែមួយ។

កញ្ញា ឆន ស្រីណេត បញ្ជាក់ថា អ្វីដែលខ្លួនលើកឡើង គ្រាន់តែមានយោបល់ខ្លះដើម្បីផ្តាំផ្ញើទៅខ្មែរលើ ក្នុងនាមជាកូនខ្មែរក្រោមម្នាក់ ដោយសង្ឃឹមថា នឹងបានជ្រួតជ្រាបដល់ជនរួមជាតិដែលជាខ្មែរលើ។ ម៉្យាង ខ្លួនជាកូនខ្មែរម្នាក់ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយវៀតណាមដែរ ដែលនេះក៏មិនខុសពីជនជាតិខ្មែរនៅខាងថៃដែរ ដែលរស់ក្រោមការគ្រប់គ្រងរបស់ថៃ។
ដោយហេតុនេះ ឆន ស្រីណេត សុ្នើចិត្តជនរួមជាតិខ្មែរតែមួយទោះរស់នៅទីណាក្តី កុំភ្លេចថាខ្លួនមានដូនតាជាខ្មែរ ហើយកំពុងប្រើភាសារខ្មែរ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ជាតិក៏នៅគង់វង្សនៅឡើយ។
ទន្ទឹមនេះ កញ្ញាក៏បានលើកឡើងទាក់ទងនឹងអ្នកមួយចំនួន ដែលប្រើពាក្យពុំគួរគប្បីលើជាតិក្នុងកាលៈទេសៈនេះដូច្នេះថា ហេតុអ្វី “ពេលមានរឿង មិនគាំទ្រខ្មែរគ្នាឯង បែរជាទៅជេប្រមាថខ្មែរគ្នាឯងទៅវិញ?”។ មិនតែប៉ុណ្ណោះ ថែមទាំងមានអ្នកជំនាន់ក្រោយខ្លះ ប្រមាថលោកតា ស៊ុច ដោយពាក្យអសុរោះថែមទៀត។
ក្នុងន័យនេះ កញ្ញា ឆន ស្រីណេត អះអាងថា ខ្លួនមិនចង់ឃើញជនរួមជាតិខ្មែរស្អប់គ្នាឡើយ ដោយចង់ឃើញខ្មែរចេះស្រលាញ់គ្នា យល់គ្នានិងចេះសាមគ្គីគ្នា។ កញ្ញាថា “លោកតា ស៊ុច គាត់មិនខុសទេគឺគាត់និយាយត្រូវព្រោះគាត់ជាខ្មែរហើយគាត់ក៏មិនបានក្បត់ឧត្តមគតិខ្លួនឯងទេ ព្រោះគាត់ដឹងថាជីដូនជីតានិងខ្លួនគាត់ជាខ្មែរ អ៊ីចឹងគាត់និយាយត្រូវហើយដោយការពារអ្វីជាខ្មែរនិងអ្វីដែលជាភាពត្រឹមត្រូវ”។
បវរកញ្ញា ឆន ស្រីណេត បានបន្ថែមថា ខ្លួនមានការខកចិត្តជាខ្លាំង នៅពេលដែលឃើញខ្មែរខាងលើបែកបាក់គ្នា ដូច្នេះក្នុងនាមកញ្ញាជាកូនខ្មែរម្នាក់ ពិតចង់ឃើញទាំងខ្មែរក្រោម ខ្មែរកណ្តាល និងខ្មែរលើ ចេះស្រលាញ់គ្នា ព្រោះទោះបីជ្ជារកកោនទីណា ក៏ជាជនជាតិខ្មែរ រួមភាសារ ហើយមានឈាមជ័រជាខ្មែរ ពុំអាចកាឡៃបានឡើយ៕ ចាន់រ៉ា

-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


