ជីវិតកម្សាន្ដ
ឆន ស្រីណេត ពន្លះបុគ្គលភ្លេចកំណើតដូនតាមួយចំនួនតូច ដែលបំភ្លេចថាខ្លួនជាខ្មែរ
កញ្ញា ឆន ស្រីណេត អតីតបវរកញ្ញាមកពីកម្ពុជាក្រោមលំរងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានចេញមុខព្រះចំៗទៅលើបុគ្គលខ្មែរក្រោមមួយចំនួនតូច ដែលភ្លេចខ្លួនឯងជាកូនខ្មែរ នឹងកាន់ជើងជាតិសាសន៍ដទៃ។

បវរកញ្ញា ឆន ស្រីណេត បានរៀបរាប់ថា ការចេញវីដេអូនេះ គឺខ្លួនចង់ផ្តាំផ្ញើទៅដល់កូនខ្មែរមួយចំនួន ដែលជាខ្មែរលើ និងខ្មែរក្រោម ខណ:ខ្មែរក្រោមច្រើនជាង ៩០% ហើយដែលកាន់ជើងពូជពង្សខ្មែរខ្លួនឯង។ ប៉ុន្តែមានមួយចំនួនតូចប៉ុណ្ណោះ ចេញមករិះគន់វាយប្រហារខ្មែរគ្នាឯង។
កញ្ញា ឆន ស្រីណេត សង្កត់ធ្ងន់ថា កញ្ញា ឆន ស្រីណេត បញ្ជាក់ថា ខ្មែរដែលគេស្រលាញ់ខ្មែរគ្នាឯង គេមិនដែលភ្លេចជាតិសាសន៍នោះទេ។
ឆន ស្រីណេត និយាយទៀតថា យើងមិនមែនកើតនៅក្រោមហើយបំភ្លេចខ្លួនឯងនោះទេ ព្រោះយើងនិយា យភាសារនិងមានវប្បធម៌ប្រពៃណីជាជនជាតិខ្មែរនិងមានឈ្មោះនៅក្នុងក្រដាស់ស្នាមជាកូនខ្មែរ។ ហេតុអ្វី បានជាបងប្អូនមួយចំនួនតូចបែរជាមកភ្លេចកំណើតនិងដើរអូសទាញគេឲ្យភ្លេចកំណើតតាមខ្លួនឯងអ៊ីចឹងវិញ?។
បវរកញ្ញារូបនេះបន្ថែមថា “បងប្អូនម្នាក់ៗគេស្រលាញ់ខ្មែរគេជួយខ្មែរជួយសង្គមជាតិ ហេតុអ្វីអ្នកឯងមិនជួយក្រេកអរបែរជាមកវាយប្រហារទៅវិញ។ បើយកល្អត្រូវនៅស្ងៀមតែមួយកន្លែងទៅចាំបាច់ចេញមកចរិតភ្លាវៗដូច្នេះ”។
គួររម្លឹកថា កាលពីថ្មីៗកន្លងទៅ បវរកញ្ញាឆន ស្រីណេត មានការអន់ចិត្តជាខ្លាំង នៅពេលដែលឃើញខ្មែរលើបែកបាក់គ្នា ដូច្នេះក្នុងនាមនាងជាកូនខ្មែរម្នាក់ ដ្បិតរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម តែបំណងពិតចង់ឃើញខ្មែរក្រោម ខ្មែរកណ្តាល និងខ្មែរលើ បន្តស្រលាញ់គ្នា។ នាងថា “ព្រោះយើងជាជនជាតិខ្មែររួមភាសារខ្មែរ ហើយឈាមរត់ក្នុងខ្លួននេះគឺជាខ្មែរ”៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


