ជីវិតកម្សាន្ដ
១សំណួរ រសើបសង្គម! ឆន ស្រីណេត សួរដោយខ្លីថា “ភាសាខ្មែរពិបាកនិយាយមែនឬ?”
ដ្បិតតែការសិក្សា និងប្រើប្រាស់ភាសាបរទេស មានសារៈសំខាន់ក្នុងសម័យសកលភាវូបនីយកម្ម ប៉ុន្តែកញ្ញា ឆន ស្រីណេត អតីតបវរកញ្ញាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2021 យល់ថា ការរក្សា និងប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ក៏ជារឿងគួរឱ្យអាទិភាពដូចគ្នា។

កញ្ញា ឆន ស្រីណេត អតីតបវរកញ្ញាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានលើកឡើងទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ «ភាសាខ្មែរ» ក្នុងបរិបទសង្គមសម័យថ្មី ដែលកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់ រហូតធ្វើឱ្យកើតជាក្តីកង្វល់ចំពោះការបាត់បង់បន្តិចម្តង នៃអក្សរសាស្ត្រជាតិ ព្រោះតែទម្លាប់នៃការប្រើភាសារបរទេសជំនួសភាសារកំណើត។
ដ្បិតតែការសិក្សា និងប្រើប្រាស់ភាសាបរទេស មានសារៈសំខាន់ក្នុងសម័យសកលភាវូបនីយកម្ម ប៉ុន្តែកញ្ញាយល់ថា ការរក្សា និងប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ក៏ជារឿងគួរឱ្យអាទិភាពដូចគ្នា។

ជាក់ស្តែង ទម្លាប់នៃការប្រើភាសាដើមកំណើតជាតិបច្ចុប្បន្ន កាន់តែបង្ហាញឱ្យឃើញថា ខ្មែរជំនាន់ក្រោយភាគច្រើន ងាកមកនិយាយឡាយលំភាសាបរទេសច្រើន ក្រោមហេតុផលពិបាកពន្យល់ន័យជាភាសាខ្មែរ។ ត្រង់ចំណុចនេះ កញ្ញា ឆន ស្រីណេត បានលើកជាសំណួរយ៉ាងសាមញ្ញថា “កូនខ្មែររស់នៅលើដីខ្មែរ តែនិយាយថាភាសាខ្មែរពិបាកនិយាយ?”
សំណួរនេះ គ្រាន់ជាការឆ្លុះបញ្ចាំងពីការព្រួយបារម្ភ និងការចង់ឃើញយុវជនខ្មែរយកចិត្តទុកដាក់លើភាសាជាតិរបស់ខ្លួនបន្ថែមទៀត។ ជាមួយគ្នា កញ្ញាក៏បានបង្ហាញបំណងចង់ឃើញយុវជនខ្មែរទាំងអស់ មានភាពមោទនភាពលើអត្តសញ្ញាណរបស់ខ្លួន និងចូលរួមថែរក្សាមរតកវប្បធម៌ជាតិ ជាពិសេសភាសាខ្មែរ ដែលជាខ្សែស្រឡាយភ្ជាប់អត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជាតិ។
ទស្សនៈរបស់កញ្ញា ត្រូវបានមហាជនមួយចំនួនយល់ថា ជាការលើកទឹកចិត្តក្នុងទិសវិជ្ជមាន ដែលមិនមានបំណងរិះគន់នរណាម្នាក់ទេ ប៉ុន្តែផ្តោតលើការជំរុញឱ្យមានការយល់ដឹង និងតុល្យភាពរវាងការប្រើភាសាជាតិ និងភាសាបរទេសក្នុងជីវិតប្រចាំថ្ងៃ។
គួររំលឹកថា ឆន ស្រីណេត តែងតែមានសកម្មភាពក្នុងការចែករំលែកទស្សនៈសង្គម និងលើកទឹកចិត្តឱ្យមានភាពរួបរួមក្នុងសង្គមខ្មែរ ដោយផ្តោតលើតម្លៃវប្បធម៌ អត្តសញ្ញាណ និងការគោរពគ្នាទៅវិញទៅមក៕ អត្ថបទ៖ ចាន់រ៉ា | rewrite: Sotheavy

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


