Connect with us

ជីវិតកម្សាន្ដ

ម៉ូដសក់ថ្មី អាចផ្លាស់ប្ដូរតារាជើងចាស់ Nune Woranuch ស្មើក្មេងស្រករក្រោយ

បានផុស

នៅ

តារា​សម្ដែង​ជើងចាស់ Nune Woranuch បានបង្ហោះវីដេអូកាត់សក់សេះដោយខ្លួនឯងត្រៀមថតរឿងភាគថ្មី ខណៈហ្វេនៗឃើញហើយ ស្ងើច​សរសើរ​សម្រស់​នាង ​ស្មើ​ក្មេង​ស្រករក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិត​ថា​មាន​វ័យ​ជ្រេ​ហើយ​ក្ដី​​ តែតួឯកស្រីក្នុងរឿង ​”វាសនានាងឡាំយ៉ង” រូបនេះនៅតែមានសម្រស់​ស្រស់ស្អាត​ សូម្បី​តែ​ក្មេងៗ ​ក៏ធ្លាប់​ពោល​ពាក្យ​សរសើរ​នាង មិន​ដាច់​ពី​មាត់​ថែម​ទៀត​ផង។ ហើយ​កាល​ពីថ្មីនេះៗ Nune ទើបតែ​បង្ហាញ​វីដេអូ​ដែលនាង​កាត់សក់​សេះ​​ មក​ចែក​ជូន​ដល់ហ្វេនៗ​នៅ​លើ​បណ្ដាញ​សង្គម TikTok ផ្ទាល់ខ្លួន ដោយបកស្រាយថាកាលដែលនាងសម្រេច​ចិត្ត​កាត់សក់​នេះ គឺ​ដើម្បី​ត្រៀម​ថត​រឿង​ថ្មី ដែល​នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ។

ភ្លាមៗ​នោះ​ មិត្តភ័ក្ដិ​ក្នុងវិស័យសិល្បៈរួមគ្នា​​ និង​អ្នក​គាំទ្រ​ជាច្រើន ​បាន​ចូល​មក​បញ្ចេញ​មតិដូចៗ​គ្នាថា Nune ក្រោយ​កាត់​សក់​ហើយ ​មើលមុខក្មេងជាង​វ័យ​ឆ្ងាយ​ណាស់! រហូត​មនុស្ស​ជា​ច្រើន​សឹង​មិន​ជឿ​ថា ​នាងឈានចូលដល់អាយុលេខ៤ពិតមែន។

ដោយឡែក ​ស្វាមីរបស់ Nune វិញ ក្រោយឃើញ​ភរិយា​ជា​ទីស្រលាញ់​កាត់សក់​សេះ​ហើយ ​ក៏​មិន​នឹក​ស្មាន​ថា​នាង​ប្រែ​រូបរាង​ថ្មីស្រស់ស្អាតខ្លាំងយ៉ាងនេះទេ។ លោក​ក៏​បាន​ចូល​មក​ដាក់ស្ទីក​គឺ​បេះដូង​ និង​ពេញចិត្តការផ្លាស់ប្ដូរមួយនេះ​ជាខ្លាំង។

គួរ​បញ្ជាក់​ដែរ​ថា​ Nune Woranuch ដើរ​លើ​វិថី​សិល្បៈ​ជាង​២០​ឆ្នាំមកហើយ និងបាន​បន្សល់​ទុក​ស្នាដៃ​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​រាប់​មិន​អស់ ​ខណៈ​តារា​ជើង​ចាស់​រូបនេះ​ នៅ​តែជា​វីរនារី​របស់​អ្នកគាំទ្រ​មកទល់សព្វថ្ងៃ​។ ជាពិសេស​នាង​ក៏​ជាប់ឈ្មោះជាតារាស្រីមួយដួងទៀត ដែលស្រលាញ់ និង​មើលថែសុខភាព​ខ្លាំង ព្រោះមិនថាប៉ុន្មានឆ្នាំកន្លងផុតទៅ​ទស្សនិកជន​នៅ​តែ​ឃើញ​នាង​ឈរ​លើ​ប្រធានបទ​មួយ គឺ​សក់​ដ៏​ស្រស់​ស្អាត​​មិនដែល​ផ្លាស់ប្ដូរ​ ឬ​លាប​ពណ៌​ម្ដងណា៕

សូមទស្សនាវីដេអូខាងក្រោម៖

@nuneworanuch

นุ่นวอไม่ใช่นุ่นวีน เรื่องใหม่ไม่ใช่เรื่องเก่า ออนปีหน้าไม่ใช่ปีนี้ #รักไม่ใช่ดวงดาวเมื่อพราวแสง #นุ่นวรนุช #nuneworanuch

♬ riBBon #2 – BamBam

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីឡាវដែលថតរូបជាមួយ Bella ត្រូវអ្នកគាំទ្រចង់ឲ្យជាគូស្នេហ៍ពិត

ចុចអាន៖សម្រស់ Mai Davika ថតរូបជាមួយតារាល្បីៗនៅអ៊ីតាលី ឃើញហើយប្លែកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម