កីឡា
តានតឹងពេក ម្តាយរបស់ CR7 ចង់ឱ្យកូនប្រុសត្រលប់មកលេងព័រទុយហ្គាល់វិញនៅឆ្នាំក្រោយ
លោកស្រី Dolores Aveiro ម្តាយរបស់ Cristiano Ronaldo បង្ហាញពីបំណងប្រាថ្នាចង់ឃើញកំពូលតារា Manchester United ត្រឡប់មកលេងជាមួយក្លិប Sporting CP វិញ ដែលជាក្លិបនាំឱ្យរូបគេល្បីល្បាញ។

Ronaldo បានត្រលប់ទៅបិសាចក្រហមវិញ បន្ទាប់ពីចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester ក្នុងឆ្នាំ ២០០៩។ ហើយបន្ទាប់ពីជោគជ័យជាមួយ Real Madrid និង Juventus កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានត្រលប់មកទីលានចាស់របស់គាត់វិញនៅរដូវក្តៅឆ្នាំ ២០២១ កន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយ អ្វីៗហាក់ដូចជាប្រែទៅជាជូរចត់ភ្លាមៗ ខណៈដែល Ronaldo បានបង្ហាញបំណងចង់ចាកចេញពី Man Utd ក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ប៉ុន្តែកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបញ្ចប់ដោយបន្តការស្នាក់នៅ Manchester សម្រាប់ពេលនេះ។
ទោះបីជា Ronaldo ចង់ចាកចេញក៏ដោយ ប៉ុន្តែការទាមទារប្រាក់ឈ្នួលរបស់កីឡាករវ័យ ៣៧ ឆ្នាំរូបនេះគឺជារឿងដែលពិបាក។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Dolores ដែលជាម្ដាយរបស់ CR7 បាននិយាយទៅកាន់សារព័ត៌មានព័រទុយហ្គាល់ ដោយជឿជាក់ថាការផ្ទេររបស់កីឡាករព័រទុយហ្គាល់រូបនេះ ត្រលប់ទៅកាន់ក្លិបចាស់ Sporting CP អាចកើតឡើង។ «វា (ការត្រលប់ទៅ Sporting) អាចនឹងកើតឡើង ប៉ុន្តែមិនមែនឥឡូវនេះទេ។ នេះមិនមែនជាឆ្នាំសម្រាប់វាទេ ប៉ុន្តែឆ្នាំក្រោយវាអាចនឹងកើតឡើង។» សម្ដីរបស់លោកស្រី។

ក្រោមការដឹកនាំរបស់ Erik ten Hag ម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ បានអង្គុយនៅកៅអីបម្រុងញឹកញាប់បំផុតក្នុងរដូវកាលនេះ។
Ronaldo បានចាប់ផ្តើមឱ្យ Man United ក្នុង ២,៣ ប្រកួតចុងក្រោយនេះ។ យ៉ាងណាមិញ គេបានលេងនៅ Europa League។ ដូច្នេះវានៅតែត្រូវមើលថាតើកីឡាករព័រទុយហ្គាល់ នឹងចាប់ផ្តើមជម្រើស ១១នាក់ដំបូង ជាមួយ Manchester City នៅកីឡដ្ឋាន Etihad ក្នុងការប្រកួតបន្ទាប់ចុងសប្ដាហ៍នេះដែរឬទេ៕
ប្រភព៖ lookcharms.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


