សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះ បង្ក្រាបល្បែងស៊ីសងអិនធឺណេត ឃាត់ខ្លួន៧នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញមួយកន្លែងរបស់ជនជាតិចិនឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បាន៣៨គ្រឿង។

ប្រតិបត្តិការ នេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅហាងអិនធឺណេត យីហោ ស្កាយណេត អិនធឺណេត កាហ្វេ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាលអាជ្ញាធរបានផ្សព្វផ្សាយ ជុំវិញបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយក៏ធ្លាប់បានណែនាំផ្ទះខាងលើផងដែរ ស្រាប់តែស្ងាត់ៗ លួចបើកលេងល្បែងសុីសងតាមអនឡាញ ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនជាតិចិនបាន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បានចំនួន៣៨គ្រឿង។

បច្ចុប្បន្ន មនុស្សទាំង៧នាក់ និងសម្ភារៈ ដែលបានដកហូត អាជ្ញាធរ ប្រគល់ឲ្យអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ នៅទីបញ្ជាការ តាមនីតិវិធី ហើយហាងខាងលើត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


