វប្បធម៌ ជំនឿ
មហោស្រពល្ខោនបាសាក់ ២០២២ បំផុសវប្បធម៌ជាតិ នាសម័យសកលភាវូបនីយកម្ម
លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទី នាយកដ្ឋានសិល្បៈទស្សនីយភាព លើកឡើងថា ការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២” ស្របពេលដែលទម្រង់សិល្បៈល្ខោនបាសាក់ និង ទម្រង់សិល្បៈបុរាណខ្មែរផ្សេងៗទៀត កំពុងថមថយនៃការគាំទ្រពីមហាជនគ្រប់ស្រទាប់ថ្នាក់ នាសម័យសកលភា វូបនីយកម្មនេះ។

លោក ឈាង ឆដាភ័ក្ត្រ ថ្លែងថា លោកមានក្តីសោមនស្សរីករាយក្រៃលែងដែលទទួលបានការអនុញ្ញាត ដើម្បីរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ នេះ ដើម្បីចូលរួមថែរក្សា លើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។

លោក ឈាង ឆដាភ័ក្ត្រ មានប្រសាសន៍ថា៖ “ជាពិសេស គាំទ្រ និងលើកទឹកចិត្តដល់សិល្បករល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុល ឡើងវិញ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពី ទម្រង់ល្ខោនបាសាក់”។

ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព រូបនេះបញ្ជាក់ថា ទាំងក្រុមការងាររៀបចំមហោស្រព មន្ទីរវប្បធម៌រាជធានី-ខេត្ត អង្គការ សមាគមន៍ និងក្រុមល្ខោនបាសាក់ បានខិតខំព្យាយាមចូលរួមចំណែក យ៉ាងសកម្ម ការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២នេះ សំដៅធ្វើយ៉ាងណាឱ្យមហោស្រពដ៏សំខាន់នេះនៅតែបន្តសកម្មភាពបានទៅដោយរលូន។

លោក ឈាង ឆដាភ័ក្ត្រ មានប្រសាសន៍បន្តថា៖ “តាមរយៈការខិតខំប្រឹងប្រែងកន្លងមក និងការរួបរួមសាមគ្គីគ្នារវាងគ្រប់ភាគី ដែលបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យគណៈកម្មការរៀបចំមហោស្រព និងក្រុមល្ខោនបាសាក់ផ្ទាល់ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មី ក្នុងការបន្តការថែរក្សាសិល្បៈល្ខោនបាសាក់នេះឱ្យនៅតែមានសកម្មភាពសម្តែង និងធ្វើយ៉ាងណាឱ្យកាន់តែមានភាពល្បីល្បាញលើថ្នាក់ជាតិ និងអន្តរជាតិ”។

លោក ឈាង ឆដាភ័ក្ត្រ បានឱ្យដឹងថា គណៈកម្មការរៀបចំមហោស្រព បានទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងសរុបចំនួន ១០ ក្រុម មកពីបណ្តារាជធានី-ខេត្ត ដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ កែប និងបន្ទាយមានជ័យ។ លក្ខខណ្ឌប្រឡងគឺ ក្រុមល្ខោនបានសាក់នីមួយៗត្រូវថតជាវីដេអូសកម្មភាពសម្តែងល្ខោន បាសាក់របស់ក្រុមខ្លួន រយៈពេល ១៥-៣០នាទី ផ្ញើជូនមកគណៈកម្មការរៀបចំមហោស្រព។ អនុគណៈកម្មការមេប្រយោគ បានពិនិត្យវាយតម្លៃ និងបានជ្រើសរើសស្នាដៃចំនួន ៥ក្រុម ដើម្បីចូលរួមក្នុង វគ្គ ផ្តាច់ព្រ័ត្រ។ ក្រុមល្ខោនបាសាក់ចំនួន ៥ក្រុម តម្រូវឱ្យចូលរួមប្រកួតដោយផ្ទាល់ នៅរោងសំដែងនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ប្រារព្ធពិធីបើក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ រោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ សិល្បករ ល្ខោនបាសាក់ និងទស្សនិកជន ដែលមកពីបណ្តារាជធានី-ខេត្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


