សន្តិសុខសង្គម
ផ្សាររថយន្តខុសបច្ចេកទេស ប៉ះចរន្ដអគ្គិសនីឆក់ស្លាប់ភ្លាមៗក្នុងយាន្ដដ្ឋានជួសជុល
បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុបន្ទាប់ពីផ្សាររថយន្តខុសបច្ចេកទេសប៉ះខ្សែភ្លេីងបណ្តាលឲ្យឆក់ នៅក្នុងយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ(ផ្លូវ៥០ម៉ែត្រ) ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ។

ជនរងគ្រោះមានឈ្មោះ ថូ ផាត់យុត ភេទប្រុស អាយុ២៨ឆ្នាំ ជាងផ្សារ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានផ្សារតោនរថយន្តមួយគ្រឿង ខណៈកំពុងផ្សារក៏បានប៉ះខ្សែភ្លេីងបណ្តាលឲ្យឆក់ ភ្លាមនោះបងប្អូនឃេីញដូចនេះក៏ជួយសង្គ្រោះនាំគ្នាយកទៅកប់ដីខ្សាច់តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យកោសល្យវិច័្ចយរួចក៏បានបញ្ជាក់ថា បុរសដែលបាត់បង់ជីវិតខាងលើពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ដូច្នេះសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


