ព័ត៌មានជាតិ
ធ្វើលិខិតថ្កោលទោស ត្រូវចំណាយអស់ប៉ុន្មាន ប្រើរយៈពេលប៉ុន្មានថ្ងៃ?
មន្រ្តីក្រសួងយុត្តិធម៌បានបង្ហាញពីតម្លៃ និងរយៈពេលសម្រាប់ការធ្វើលិខិតថ្កោលទោស។
លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ការធ្វើលិខិតថ្កោលទោស បែងចែកខុសគ្នារវាងជនជាតិខ្មែរនិងជនបរទេស។ ការធ្វើលិខិតថ្កោលទោស សម្រាប់ពលរដ្ឋខ្មែរទូទៅប្រើប្រាស់លិខិតថ្កោលទោសប្រភេទលេខ ៣។

លោក នាក់ សើគីរីន បន្តថា សម្រាប់ជនជាតិខ្មែរ ការធ្វើលិខិតថ្កោលទោសតម្រូវឯកសារដូចតទៅ៖
-ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ ច្បាប់ មានបិទរូបថត ៤X៦ (១ សន្លឹក)
-ប្រវត្តិរូបសង្ខេប ០១ ច្បាប់
-សំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅច្បាប់ដើម ព្រមទាំងថតចម្លង ស-ខ្មៅ (០១ច្បាប់)
-ប័ណ្ណសម្គាល់ខ្លួនសិស្សនិស្សិតដែលមានសុពលភាព (បើសិននៅរៀន)។
តម្លៃសេវា (សម្រាប់ពលរដ្ឋទូទៅ)៖
-តម្លៃសេវា ៖ ៣០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ
តម្លៃសេវាធម្មតា (សម្រាប់សិស្សនិស្សិត)៖
-តម្លៃសេវា ៖ ១០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ
សេវាឆាប់រហ័ស (សម្រាប់សិស្សនិស្សិត)៖
-តម្លៃសេវា ៖ ២០ ០០០ រៀល
-រយៈពេល ៖ ១២ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ
បញ្ជាក់៖ ពាក្យសុំព្រឹត្តិបត្រថ្កោលទោស និងប្រវត្តិរូបសង្ខេបអាចទាញយកពីវេបសាយក្រសួង ឬទៅយកផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


