ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត តែត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ប៉ះពាល់ដល់ដំណាំស្រូវរបស់ពួកគាត់។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់ ដោយត្រូវយកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយសូមផ្ដាំទៅ មន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឲ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ ជួនកាលពូជដាក់ទៅវាមិនដុះ ព្រោះជួនកាលវាអាចពូជខ្លះ វាមានទិញមុន ទិញក្រោយ វាមិនដុះ បើវាមិនដុះត្រូវដោះស្រាយយ៉ាងម៉េចទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ ទាមទារឲ្យមន្ត្រីក្រសួងកសិកម្ម យកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់ ដោយមិនត្រូវរង់ចាំនេះ រង់ចាំនោះ ឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


