Connect with us

ជីវិតកម្សាន្ដ

ទាំងអតីតមិត្តប្រុស និងអនាគតស្វាមី Patricia Good សុទ្ធតែជាសេដ្ឋីប្រាក់លាន ប្រចាំប្រទេស

បានផុស

នៅ

បន្ទាប់ពីទើបតែ​ប្រារព្ធ​ពិធី​លាភាពនៅលីវ បែបលក្ខណឯកជន មានអ្នក​លេង​អ៊ីនធឺណិត​ជាច្រើន​នាំគ្នា​វិភាគ​លើ​បណ្ដាញ​សង្គម​​ ពី​​អតីត​សង្សារ​​ និង​អនាគតស្វាមី Patricia គឺសុទ្ធតែមកពីគ្រួសារ​មិន​ធម្មតាដូចគ្នា។

ជាមួយ​គ្នា​នេះ​ដែរ មហាជនជាច្រើនដឹងឮថា Peach Pachara និង Note Wiset សុទ្ធ​តែ​មក​ពី​គ្រួសារ​មហាសេដ្ឋី​ ហើយក៏​ជា​បុរស​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​តារា​សម្ដែង Patricia Good ដូចគ្នាៗ។ ឥលូវនេះយើងខ្ញុំនឹងបង្ហាញពីជីវប្រវត្តិ របស់មិត្តប្រុសដែលយកបានបេះដូង Patricia Good មុនគេ៖

ផ្ដើម​ពី​តារា​ចម្រៀង​តាំង​ពី​នៅ​វ័យ​២៦​ឆ្នាំ Peach Phachara Chirathivat ជាបុរសមាន​មុខមាត់​សង្ហា​​ និង​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ស្រីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស​។ ​លោកក៏ជាអតីតតួឯកប្រុសក្នុងរឿង “ពូម៉ូតូឌុបប៉ះសក់” និងធ្លាប់សាងភាពល្បីល្បាញ ដោយកើបលុយទូទាំងប្រទេសច្រើនផងដែរ។

ចំណែកឯ​ក្រុម​គ្រួសារ​វិញ គេ​ក៏​ដឹង​ដែរ​ថា Peach គឺ​ជាកូន​ចៅ​របស់​បុត្រ​សម្ព័ន្ធ Central Group ដែល​មាន​ឪពុក​ឈ្មោះ  Thirayuth Chirathivat ជា​នាយក​ប្រតិបត្តិ​នៅ Central Group ដោយ​មាន​ភាគហ៊ុន ២ពាន់លានបាត និង​ម្ដាយឈ្មោះ  Chanadda Chirathivat ជា​ម្ចាស់​ក្រុមហ៊ុន​ពេជ្រ Diamond Today ដ៏​ធំ​នៅ​ស្រុក​ថៃដូចគ្នា ខណៈ​តារា​ប្រុស​រូប​នេះ​វិញ ​មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ ជា​នាយក​ប្រតិបត្តិ​របស់​ Rocks PC ដែល​ជា​ក្រុមហ៊ុន​ម្ចាស់ Potato corner ។

Peach និង Patricia Good
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ​ងាក​មក​មើល​អនាគត​ស្វាមី Patricia Good ឯ​នេះវិញ​ លោក​ក៏​ជា​បុគ្គល​មិន​ធម្មតា​ដែរ​ ខណៈ​នៅ​ស្រុក​ថៃ​មហាជន​ដឹង​ឮ​ថា​ Note Wiset Rangsi Singpipat ជា​អ្នក​ជំនួញ​និង​ជា​មហាសេដ្ឋី​ប្រាក់​លានទាំងក្រុមគ្រួសារតែម្ដង​។​ Note Wiset មានវ័យ៣៦ឆ្នាំ ដែលគេស្គាល់ថា ជាបុរសវ័យក្មេងដ៏មានមន្តស្នេហ៍មួយរូប ធ្លាប់ដណ្ដើម​បាន​បេះដូង​កំពូល​​តារាស្រីជួរមុខក្នុងប្រទេស២​ដួង គឺ Aum Patcharapa និង Pu Praiya ស្របពេល​ដែល​មហាជន​ក៏ស្គាល់ថែមទៀតថា​ បងប្រុស​បង្កើត​របស់​លោក គឺ Knot Witsarut ជា​ស្វាមី​តារា​ស្រី Chompoo Araya ផង​ដែរ។

Patricia Good និង Note Wiset

មិន​ត្រឹម​ប៉ុណ្ណោះ​លោក Note Wiset ក៏ជា​អ្នក​ស្នង​មរតក​ពី​ក្រុមហ៊ុន Razer Electric (Thailand) Co., Ltd., Ltd., បាន​បញ្ចប់ថ្នាក់វិទ្យាល័យនៅប្រទេសអូស្ត្រាលី ជាមួយនឹង​បរិញ្ញាបត្រផ្នែកវិស្វកម្ម និង​បាន​បន្ត​ការ​សិក្សាថ្នាក់​អនុបណ្ឌិត​ផ្នែក​ធុរកិច្ចនៅ​​ប្រទេស​អង់គ្លេស លោក​ក៏​ជា​នាយក​ប្រតិបត្តិនៃ H2FLOW ដែលជាក្រុមហ៊ុនផលិត​ភេសជ្ជៈ Slin ដ៏ធំថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin

ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម