ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ឲ្យក្រុមហ៊ុនដឹកជញ្ជូន ចិន កាន់កាប់ភាគហ៊ុននៅកំពង់ផែធំបំផុត
រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនដឹកជញ្ជូនគ្រប់គ្រងដោយចិន Cosco នឹងត្រូវបានអនុញ្ញាតឲ្យកាន់កាប់ភាគហ៊ុនរហូតដល់ ២៤.៩ ភាគរយនៅក្នុងស្ថានីយមួយនៅកំពង់ផែធំបំផុតក្នុងទីក្រុង Hamburg ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចិនកាន់កាប់ភាគហ៊ុនត្រូវបានពិពណ៌នាថា ជាមធ្យោបាយមួយដើម្បីរក្សាក្រុមហ៊ុន Cosco ពីការជាប់ពាក់ព័ន្ធក្នុងការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់អាល្លឺម៉ង បន្ទាប់ពីអធិការបតីលោក Olaf Scholz បានទប់ទល់នឹងការអំពាវនាវឲ្យហាមឃាត់ការលក់ដ៏ចម្រូងចម្រាសទាំងស្រុងជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានការតវ៉ាជាច្រើនខែប្រឆាំងនឹងការអនុញ្ញាតឲ្យចិនមានភាគហ៊ុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអាល្លឺម៉ង់ ដោយសារតែវាអាចនឹងគំរាមកំហែងដល់សណ្ដាប់ធ្នាប់ប្រទេស ។

ទន្ទឹមនោះ លោកស្រី Christiane Hoffmann អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ច្បាប់កាន់កាប់ភាគហ៊ុន ២៤.៩ ភាគរយធានាថា ចិនមិនមានការគ្រប់គ្រង ឬការចូលរួមជាយុទ្ធសាស្ត្រអ្វីទាំងអស់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាល្លឺម៉ង់ ។
ទោះយ៉ាងណា អ្នករិះគន់ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងនេះបាននិយាយថា វានឹងផ្តល់ឲ្យចិននូវឥទ្ធិពលយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេស ខណៈក្រសួងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ចំនួន ៦ ក៏បានជំទាស់នឹងការវិនិយោគនេះផងដែរ បន្ទាប់ពីមានការព្រមានពីសហភាពអឺរ៉ុប ។

ជាការឆ្លើយតបលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្ដែងក្ដីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់អាចពិនិត្យមើលកិច្ចសហប្រតិបត្តិការចិន-អាល្លឺម៉ង់ក្នុងវិធីសមហេតុផល និងបញ្ឈប់ការរំពឹងទុកដែលគ្មានមូលដ្ឋានទាំងឡាយទៀតទៅ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានកើតឡើង នៅមុនដំណើរទស្សនកិច្ចរបស់លោក Scholz ទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ ក្នុងនាមជាមេដឹកនាំសហភាពអឺរ៉ុបដំបូងគេដែលនឹងមកកាន់ទឹកដីទីក្រុងប៉េកាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ តៃវ៉ាន់ ជំរុញឲ្យ ចិន បញ្ឈប់ការសម្ញែងកម្លាំងយោធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


