ព័ត៌មានអន្ដរជាតិ
បែកធ្លាយ លោក ត្រាំ ជំរុញឲ្យមន្ត្រីរដ្ឋ Georgia រាប់សន្លឹកឆ្នោតឡើងវិញ
យោងតាមសម្លេងនៃការហៅទូរស័ព្ទរយៈពេលមួយម៉ោងដែលទទួលបានដោយកាសែត Washington Post បានឲ្យដឹងថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានទទូចដល់មន្ត្រីបោះឆ្នោតរបស់រដ្ឋ Georgia ឲ្យគណនាឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់រដ្ឋ ខណៈពេលដែលព្រមានមន្រ្តីនោះថា គាត់ប្រថុយនឹងគ្រោះថ្នាក់ប្រសិនបើគាត់មិនធ្វើតាម ។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទកាលពីថ្ងៃសៅរ៍ លោក Trump បានបន្តការប៉ុនប៉ងរបស់គាត់ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតនៅរដ្ឋ Georgia ដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានឈ្នះដោយសម្លេងគាំទ្រចំនួន ១១,៧៧៩ សម្លេង ។
លោក Trump បានបដិសេធមិនព្រមទទួលស្គាល់បរាជ័យលើលោក Biden នោះទេ បន្ទាប់ពីការបរាជ័យនៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា និងការបរាជ័យក្នុងការបដិសេធលទ្ធផលនៅក្នុងរដ្ឋជាច្រើន ។

រដ្ឋ Georgia បានធ្វើការពិនិត្យ និងរាប់លទ្ធផលសាឡើងវិញជាច្រើនដងហើយជ័យជម្នះនៅតែបានលើលោក Biden ខណៈដែលលទ្ធផលជាផ្លូវការនេះនឹងត្រូវអនុម័តដោយសភានៅថ្ងៃទី ៦ ខែមករា ។
យ៉ាងណាក៏ដោយលោក Trump បានប្រាប់រដ្ឋមន្រ្តីការបរទេសលោក Brad Raffensperger ក្នុងការហៅទូរស័ព្ទនោះថា “នេះជាអ្វីដែលខ្ញុំចង់ឲ្យអ្នកធ្វើ ។ ខ្ញុំគ្រាន់តែចង់ស្វែងរកសម្លេងឆ្នោតចំនួន ១១,៧៨០ សម្លេង ពោលគឺលើសមួយសម្លេងដែលយើងត្រូវមាន ពីព្រោះយើងឈ្នះនៅរដ្ឋនេះ” ។

នៅចំណុចមួយផ្សេងទៀតនៅក្នុងការហៅទូរស័ព្ទនោះ លោក Trump បានប្រាប់លោក Raffensperger ថា “ប្រជាជនរដ្ឋ Georgia មានការខឹងសម្បារ ប្រជាជននៅក្នុងប្រទេសក៏មានការខឹងសម្បារផងដែរ ។ អ្នកដឹងទេអ្នកត្រូវតែគណនា ឬរាប់វាឡើងវិញ” ។
ទន្ទឹមនោះលោក Raffensperger បានឆ្លើយតបវិញថា “ទិន្នន័យដែលលោកប្រធានាធិបតីមានគឺខុសហើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មុនចេញពីតំណែង ត្រាំ នឹងផ្តល់មេដាយសេរីភាពដល់បុគ្គលសំខាន់ ២ រូប
ចុចអាន ៖ អាមេរិកលុបចោលផែនការបញ្ជូននាវាដឹកយន្តហោះចេញពីមជ្ឈិមបូព៌ាជុំវិញការគំរាមកំហែងរបស់អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


