ព័ត៌មានអន្ដរជាតិ
តម្រុយថ្មី បណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់ក្នុងហេតុការណ៍ជាន់គ្នានៅ កូរ៉េខាងត្បូង (មានវីដេអូ)
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា មន្ត្រីប៉ូលិសជាន់ខ្ពស់ដែលទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ បានអវត្តមានពីការិយាល័យពាក់ព័ន្ធក្នុងទីក្រុងសេអ៊ូល ទើបបណ្ដាលឲ្យមានជនរងគ្រោះច្រើនបែបនេះ ក្នុងហេតុការណ៍សង្កត់ជាន់គ្នាស្លាប់កាលពីសប្ដាហ៍មុន ។
ករណីនេះបានធ្វើឲ្យប៉ូលិសប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើង ដោយសារតែការខកខានរបស់ពួកគេក្នុងការឆ្លើយតបភ្លាមៗចំពោះការហៅទូរស័ព្ទពីមនុស្សនៅកន្លែងនោះ ។
ប៉ូលិសក្រុងសេអ៊ូលបាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទពីកន្លែងកើតហេតុប្រហែល ៤ ម៉ោង មុនពេលឧបទ្ទវហេតុដែលបានសម្លាប់មនុស្ស ១៥៦ នាក់នៅតំបន់ស្រុក Itaewon កើតមានឡើង ខណៈអ្នកទូរស័ព្ទមួយចំនួនបាននិយាយថា ពួកគេខ្លាចសង្កត់ ឬជាន់គ្នាស្លាប់ ។
ដោយឡែក ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូងបាននិយាយថា មេរបស់ពួកកេគឺលោកស្នងការ Yoon Hee-keun ក៏ត្រូវបានជូនដំណឹងជាលើកដំបូងចំពោះឧបទ្ទវហេតុនេះ ដោយនាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់នៅក្នុងសារជាអក្សរផងដែរ ពោលជាង ១ ម៉ោង បន្ទាប់ពីភាពចលាចលបានផ្ទុះឡើង ។
ទីភ្នាក់ងារនេះបានបន្ថែមថា អ្វីដែលធ្វើឲ្យមនុស្សស្លាប់ច្រើនបែបនេះនោះ គឺដោយសារតែវាត្រូវចំណាយពេល ៤០ នាទីឯណោះ ទើបឈានដល់ដំណាក់កាលដែលនាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់ ធ្វើការហៅទូរស័ព្ទជាលើកដំបូងទៅកាន់លោក Yoon មានន័យថា វាហួសពេលទៅហើយ ។
គួររំឭកថា មនុស្សប្រហែល ១០ ម៉ឺននាក់បានទៅលេងតំបន់ Itaewon ដែលជាសង្កាត់ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween ពោលជាលើកដំបូងនៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានដកការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ ១៩ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង