ព័ត៌មានអន្ដរជាតិ
មនុស្ស ១៥ ០០០នាក់ ស្លាប់ដោយសារអាកាសធាតុក្តៅនៅអឺរ៉ុប ក្នុងឆ្នាំ២០២២
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទទី០៧ខែវិច្ឆិកាថា មនុស្សយ៉ាងតិច ១៥ ០០០នាក់បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែអាកាសធាតុក្តៅក្នុងឆ្នាំ២០២២ ខណៈអេស្ប៉ាញ និងអាឡឺម៉ង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកលើទិន្នន័យប្រទេសដែលបានដាក់ជូនគិតមកត្រឹមពេលនេះ គេប៉ាន់ប្រមាណថា មនុស្សចំនួន១៥០០០នាក់បានស្លាប់ ជាពិសេសដោយសាររលកកម្តៅក្នុងឆ្នាំ២០២២”។

ការស្លាប់ជិត ៤០០០នាក់គឺនៅក្នុងប្រទេសអេស្ប៉ាញ, ជាង១០០០នាក់នៅព័រទុយហ្គាល់, ជាង ៣២០០នាក់នៅចក្រភពអង់គ្លេស និងប្រហែល ៤៥០០នាក់ បានស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងអំឡុងពេល៣ខែនៃរដូវក្តៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ ប្រមុខ UN ព្រមានថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវល្បឿនលឿនឆ្ពោះទៅ “ឋាននរក”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


