ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ប្រតិកម្មនឹង លោក ត្រាំ ដែលមើលស្រាល អឺរ៉ុប ថាជា «កន្លែងបណ្តុះភេរវកម្ម»
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បានទាញទម្លាក់កិច្ចការទូតដល់ចំណុចទាបបំផុតមួយ នៅដើមខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី ដោយហៅទ្វីបអឺរ៉ុបថា ជា «កន្លែងបណ្តុះភេរវកម្ម» និងជា «តំបន់គ្រោះថ្នាក់» ដោយសារតែគោលនយោបាយអន្តោប្រវេសន៍។

យោងតាមទីភ្នាក់ងារសារព័ត៌មាន theguardian នៅក្នុងឯកសារយុទ្ធសាស្ត្រកម្រាស់ ១៦ ទំព័រ ដែលដឹកនាំដោយអ្នកសម្របសម្រួលប្រឆាំងភេរវកម្ម គឺលោក Sebastian Gorka បានលើកឡើងថា រដ្ឋបាល ត្រាំ បានចោទប្រកាន់ គោលនយោបាយ «បើកចំហព្រំដែន» និង «មនោគមវិជ្ជាសកលនិយម» របស់អឺរ៉ុប ថា បានអនុញ្ញាតឲ្យក្រុមអរិភាពចូលមកក្នុងទ្វីបនេះ ដែលនាំឲ្យមានការកើនឡើងនៃអំពើភេរវកម្ម និងការធ្លាក់ចុះនៃវប្បធម៌លោកខាងលិច។
ភាពរកាំរកូសជាថ្មីនេះ បានបណ្ដាលឲ្យមេដឹកនាំអឺរ៉ុបរួមទាំងសម្ព័ន្ធមិត្តជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការប្រើពាក្យ «កន្លែងបណ្តុះភេរវកម្ម» ដែលពួកគេចាត់ទុកថា ជាការវាយប្រហារលើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយមនុស្សធម៌របស់អឺរ៉ុប។ ពួកគេបារម្ភថា ការលាបពណ៌បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការចារកម្មរវាងទ្វីបទាំងពីរ។
បន្ទាប់ពីជួបជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) ក្នុងទីក្រុងយេរេវ៉ាន ប្រទេសអាមេនី សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានផ្តល់កិច្ចសម្ភាសន៍ថា ពួកគេ «ស៊ាំ» ទៅនឹងសម្ពាធពីលោក ត្រាំ ហើយ។ មេដឹកនាំខ្លះយល់ថា សារនេះគឺជាសញ្ញាដាស់តឿនឲ្យអឺរ៉ុប ត្រូវតែបង្កើនការទទួលខុសត្រូវលើសន្តិសុខ និងសមត្ថភាពការពារខ្លួនដោយឯករាជ្យ ជាជាងពឹងផ្អែកទាំងស្រុងលើអាមេរិក។
ចំណែក នាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Støre បានលើកឡើងថា លោកមិនចាត់ទុកសម្ដីទាំងនោះថាជារឿងរន្ធត់ពេកទេ ប៉ុន្តែវាគឺជាសញ្ញាដែលអឺរ៉ុបត្រូវទទួលខុសត្រូវ លើសន្តិសុខខ្លួនឯងឲ្យបានច្រើនជាងមុន។
ដោយឡែក អគ្គលេខាធិការណាតូ លោក Mark Rutte បានព្យាយាមសម្របសម្រួលស្ថានការណ៍ ដោយទទួលស្គាល់ថា អាមេរិកពិតជាមានការខកចិត្តចំពោះគោលនយោបាយមួយចំនួនរបស់អឺរ៉ុប ជាពិសេសពាក់ព័ន្ធនឹងមជ្ឈិមបូព៌ា។ លោកបញ្ជាក់ថា អឺរ៉ុបបាន «ទទួលសារ» នេះហើយ និងកំពុងខិតខំបំពេញតាមការរំពឹងទុករបស់អាមេរិក តាមរយៈការបង្កើនកញ្ចប់ថវិកាយោធា។
ភាពតានតឹងនេះកើតឡើងស្របពេលដែលលោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិកប្រហែល ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។ សកម្មភាពនេះ រួមជាមួយនឹងសម្តីវាយប្រហារលើអឺរ៉ុប ត្រូវបានអ្នកវិភាគមើលឃើញថា ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រការបរទេសរបស់អាមេរិក ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ។
បើទោះបីជាមានការខកចិត្ត និងការព្រួយបារម្ភ ប៉ុន្តែមេដឹកនាំអឺរ៉ុបហាក់កំពុងជ្រើសរើសផ្លូវ «ពង្រឹងសន្តិសុខដោយខ្លួនឯង» ខណៈពេលដែលនៅតែព្យាយាមរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ចាត់ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះតែបញ្ហាចំណាកស្រុក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


