ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កែនទាហានស៊ីឈ្នួលបរទេសរាប់ពាន់នាក់ទៀតទៅតំបន់ភាគខាងត្បូង
លោក Vladimir Rogov សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលតំបន់ Zaporozhye បានប្រាប់សារព័ត៌មាន Sputnik ថា អាជ្ញាធរទីក្រុងកៀវបានកែនទាហានស៊ីឈ្នួលប៉ូឡូញជាង ៥,០០០ នាក់នៅក្នុងតំបន់ Zaporozhye ភាគខាងត្បូងអ៊ុយក្រែន ។
លោក Rogov បាននិយាយថា “រដ្ឋាភិបាលទីក្រុងកៀវ បានកែនទាហានស៊ីឈ្នួលមួយចំនួនធំនៅខ្សែត្រៀមជួរមុខនៃតំបន់ Zaporozhye ហើយតាមការប៉ាន់ស្មានរបស់យើង គ្រាន់តែទាហានស៊ីឈ្នួលប៉ូឡូញតែឯង មានរហូតទៅដល់ជាង ៥,០០០ នាក់ឯណោះ” ។
មន្ត្រីរូបនេះបានបន្ថែមទៀតថា ក្រៅពីទាហានស៊ីឈ្នួលប៉ូឡូញ ក៏មានទាហានស៊ីឈ្នួលជាច្រើននាក់ទៀត មកពីប្រទេសហ្សកហ្ស៊ី និងក្រុមភេរវករអន្តរជាតិផ្សេងៗផងដែរ ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីដើមខែនេះថា ទាហានស៊ីឈ្នួលជាង ៨,០០០ នាក់មកពីជាង ៦០ ប្រទេសបានជាប់ពាក់ព័ន្ធក្នុងអរិភាពលើភាគីអ៊ុយក្រែន ។
គួររំឭកថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៩ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ថា ការដកទ័ព រុស្ស៊ី ចេញពីតំបន់ Kherson មិនមែនជារឿងល្អទេ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង