កីឡា
កូនកាត់៣សាសន៍ Nabil ឆ្លើយតបពីលទ្ធផលស្មើ អេអាំម៉ារីន យប់មិញ
អ្នកប្រដាល់លេងកម្ពស់ អេអាំម៉ារីន ភូថង និងកីឡាករកូនកាត់៣សាសន៍ថៃ អាហ្សេរី និងបារាំង Nabil Anane បានត្រឹមលទ្ធផលស្មើគ្នាក្នុងការប្រកួតនៅសង្វៀន Rajadamnern World Serie កាលពីយប់ថ្ងៃមិញ។

ការប្រកួត៣ទឹកបង្ហាញយ៉ាងច្បាស់នៅលើសង្វៀនគឺ Nabil Anane ចេញអាវុធចំគោលដៅបានច្រើននៅទឹកទី១ និងទី៣ ប៉ុន្តេនៅទឹកទី២ត្រូវបាន អេអាំម៉ារីន វ៉ៃត្រូវមួយដៃចំមុខបណ្តាលឲ្យដួលអាជ្ញាកណ្តាលរាប់៨។ ចប់ការប្រកួត៣ទឹកដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ចៅក្រមផ្តល់ពិន្ទុឲ្យស្មើគ្នា។
ពាក់ព័ន្ធនឹងលទ្ធផលស្មើគ្នានេះដែរ Nabil Anane បានរៀបរាប់ពីមូលហេតុដែលចៅក្រមផ្តល់ពិន្ទុឲ្យស្មើ និងសុំទោសអ្នកគាំទ្រ។

Nabil បាននិយាយថា ៖«កក្រើកពេញប្រទេស។ សុំទោសអ្នកទាំងអស់គ្នាដែលបានធ្វើឲ្យខកចិត្ត ប៉ុន្តែនេះជាមេរៀនធំមួយសម្រាប់ខ្ញុំ។ ការធ្វេសប្រហែសជាផ្លូវទៅរកសេចក្តីវិនាស។ ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នា។ មនុស្សភាគច្រើនប្រហែលជាគិតថា ខ្ញុំចាញ់ ប៉ុន្តែខ្ញុំចង់ឲ្យគ្រប់គ្នាយល់ថា សង្វៀន RWS សម្រេចឲ្យខ្ញុំឈ្នះទឹកទី១ ដោយពិន្ទុ១០/៩ ទឹកទី២ ចាញ់៨/១០ ព្រោះខ្ញុំត្រូវបានរាប់។ ទឹកទី៣ ខ្ញុំទទួលបានពិន្ទុ ១០/៩ ដូច្នេះពិន្ទុសរុប ២៨/២៨។ ខ្ញុំគិតថា ខ្ញុំនៅតែមានសំណាង មិនចាញ់។ ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់»។

តាមលទ្ធផលនេះ អ្នកទាំងពីរប្រហែលជាអាចត្រូវជួបគ្នាម្តងទៀតនៅពេលណាមួយមិនខាន ពីព្រោះអាជ្ញាកណ្តាលរាប់៨ម្តងដោយសាររូបគេប្រើក្បាច់ទាត់នាគវាត់កន្ទុយខុស បែរជាផ្តល់ឲ្យ អេអាំម៉ារីន ម៉ាត់ចំមុខមួយដៃពេញតែម្តង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


