ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញមូលហេតុដែលលោក ពូទីន មិនចូលរួមកិច្ចប្រជុំ G20
វិមានក្រឹមឡាំងបាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយសារតែគាត់ មមាញឹកនឹងការងារខ្លាំងពេក។

លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា កាលវិភាគរបស់លោក ពូទីន មានន័យថា គាត់មិនអាចចាកចេញពីប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកាបានឡើយ។
លោក Peskov បន្តថា “នេះគឺជាការសម្រេចចិត្តរបស់ប្រមុខរដ្ឋ និងជាភាពចាំបាច់នៃការស្នាក់នៅក្នុងសហព័ន្ធរុស្ស៊ី”។

លោកពូទីន ក៏មិនចូលរួមតាមរយៈ Video Link ឬផ្ញើសារថតទុកជាមុនដែរ។
លើសពីនេះ លោក ពូទីន នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងចាប់ផ្តើមក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រសប្តាហ៍ក្រោយដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Daily Mail
ចុចអាន៖ លោក Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី ឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


